កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់អាជីពកម្ពុជាទាំង២០ មានមូលដ្ឋាននៅ៩រាជធានី-ខេត្ត ដោយភ្នំពេញ និងសៀមរាបច្រើនជាងគេ
15, Jan 2023 , 8:59 am        
រូបភាព
កីឡដ្ឋាន RSN របស់ភ្នំពេញក្រោន
កីឡដ្ឋាន RSN របស់ភ្នំពេញក្រោន
វិស័យកីឡាបាល់ទាត់នៅកម្ពុជា បានវិវត្តន៍ខ្លួនក្នុងកម្រិតប្រសើរមួយនាពេលបច្ចុប្បន្ន។ មកទល់ពេលនេះ កម្ពុជាមានក្លិបបាល់ទាត់ច្រើន​ ទាំងអាជីព និងមិនអាជីព ដោយក្នុងនោះក្លិបបាល់ទាត់អាជីពមានចំនួន២០។ ចំណោមក្លិបអាជីពទាំង២០ មាន៨ក្លិបស្ថិតនៅលីគកំពូលកម្ពុជា Cambodian Premier League នៅ១២ក្លិបនៅលីគកម្រិតទី២ Cambodian League 2។


 
ក្លិបអាជីពទាំង២០ របស់កម្ពុជា មានទីតាំងហ្វឹកហាត់ និងប្រកួតផ្សេងគ្នានៅ៩ទីតាំង ក្នុងរាជធានីខេត្ត ជុំវិញប្រទេសកម្ពុជា ក្នុងនោះទីលាននៅខេត្តសៀមរាប ត្រូវបានក្លិប៤ប្រើប្រាស់រួមគ្នា។ រាជធានី ខេត្តទាំង៩រួមាន ភ្នំពេញ កំពង់ស្ពឺ សៀមរាប ស្វាយរៀង តាកែវ ព្រៃវែង បន្ទាយមានជ័យ កោះកុង និងត្បូងឃ្មុំ។ 
  
រូបថត៖ Cambodian Premier League

ក្លិប៨ដែលស្ថិតនៅលីគកំពូលកម្ពុជារដូវកាល២០២២ មានជើងឯកភ្នំពេញក្រោន បឹងកេត វិសាខា ព្រះខ័នរាជស្វាយរៀង អង្គរថាយហ្គឺ គិរីវង្សសុខសែនជ័យ ណាហ្គាវើលដ៍ និងក្រសួងការពារជាតិ។
 
ក្លិបទាំង១២ ដែលលេងនៅលីគទី២រដូវកាលមុនមាន ជើងឯកអគ្គិសនីកម្ពុជា អាយ អេស អាយ ដង្កោសែនជ័យ នគរបាលជាតិ ព្រៃវែងអេហ្វស៊ី អាស៊ីអឺរ៉ុបយូណាយធីត សូលទីឡូអង្គរ សាលាកីឡាបាល់ទាត់ទាត់ជាតិ សៀមរាបអេហ្វស៊ី ខេត្តត្បូងឃ្កុំ ណិចស្តិបអេហ្វស៊ី និងបន្ទាយមានជ័យអេហ្វស៊ី។

រូបថត៖ ហ្វេសប៊ុកផេក​ Cambodian Premier League

ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីទីតាំងដែលក្លិបនីមួយធ្វើជាទឹកដីប្រកួត ដែលស្ថិតនៅរាជធានី ខេត្តចំនួន៩៖
 
លីគកំពូល
- ភ្នំពេញក្រោន, បឹងកេត, វិសាខា និងក្រសួងការពារជាតិ មានមូលដ្ឋាននៅក្រុងភ្នំពេញ
- ព្រះខ័នរាជស្វាយរៀង មានទីតាំងនៅខេត្តស្វាយរៀង
- ណាហ្គាវើលដ៍ ស្ថិតនៅខេត្តកំពង់ស្ពឺ
- អង្គរថាយហ្គឺ នៅខេត្តសៀវរាប
- គិរីវង្សសុខសែនជ័យ នៅខេត្តតាកែវ
 
លីគទី២
- សៀមរាបអេហ្វស៊ី, ណិចស្តិបអេហ្វស៊ី និង សូលទីឡូអង្គរ មានមូលដ្ឋាននៅខេត្តសៀមរាប
- បន្ទាយមានជ័យអេហ្វស៊ី នៅខេត្តបន្ទាយមានជ័យ
- ត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ
- ព្រៃវែងអេហ្វស៊ី នៅខេត្តព្រៃវែង
- សាលាកីឡាបាល់ទាត់ទាត់ជាតិ នៅខេត្តតាកែវ
- កោះកុងអេហ្វស៊ី នៅខេត្តកោះកុង
- អគ្គិសនីកម្ពុជា, អាយ អេស អាយ ដង្កោសែនជ័យ, នគរបាលជាតិ និង អាស៊ីអឺរ៉ុបយូណាយធីត មានមូលដ្ឋាននៅក្រុងភ្នំពេញ៕
 

Tag:
 CPL
  CL2
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com