ជាតិ
ក្រសួងកសិកម្មហាមមិនឱ្យនេសាទត្រីកាម៉ុង រយៈពេល២ខែ
15, Jan 2023 , 10:59 am        
រូបភាព
ប្រភពរូបភាពពី លោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់  និងនេសាទ ជលផល
ប្រភពរូបភាពពី លោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជលផល
ដោយ៖ សុង សុធាវី 
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ហាមមិនឱ្យនេសាទត្រីកាម៉ុង «ប្លាធូ» ចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីធានាឱ្យបាននូវនិរន្តរភាពផលស្តុកក្នុងធម្មជាតិ ។

ក្រសួងកសិកម្ម បានបញ្ជាក់ថា រយៈពេលដែលហាមមិនឱ្យនេសាទនេះ គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង«ប្លាធូ»  ក្នុងដែនសមុទ្រកម្ពុជា។ ការផ្អាកសកម្មភាពនេសាទនេះ  ដើម្បីថែរក្សា ការពារ ធនធានជលផលសមុទ្រទាំងនោះឱ្យបានយូរអង្វែងទៀតផង។  
 

Tag:
 វិស័យកសិកម្ម
  ជលផល
© រក្សាសិទ្ធិដោយ thmeythmey.com