ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ អាជ្ញាធរសង្កាត់បន្សាយរាក់ ផ្ដល់សេវាដល់អ្នកស្រឡាញ់ភេទដូចគ្នា​​ ដូចពល​រដ្ឋទូទៅដែរ
16, Jan 2023 , 9:29 am        
រូបភាព
លោក ពីស ពីរ៉ាពឿង ចៅសង្កាត់រងបន្សាយរាក់។
លោក ពីស ពីរ៉ាពឿង ចៅសង្កាត់រងបន្សាយរាក់។
ដោយ៖ និល លួម (យុវជនសង្កាត់បន្សាយរាក់)
 
ក្រុងសំរោង, ឧត្ដរមានជ័យ៖ សេវាធ្វើសំបុត្រអត្រានុកូលដ្ឋាន​ ជាសេវាមួយដែលពលរដ្ឋក្នុងសង្កាត់បន្សាយរាក់ ទៅស្វែងរក។ ការផ្ដល់សេវាសាធារណៈទាំងនោះទៀតសោត ត្រូវបានលោក ពីស ពីរ៉ាពឿង ចៅសង្កាត់បន្សាយរាក់រងទី២ ថាគឺមានតម្លាភាព ទទួលបានដូចៗគ្នា។

 
បើតាមការអះអាងរបស់ ចៅសង្កាត់រងទី១រូបនេះ អ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្ដូរយេនឌ័រ មករកសេវាសាធារណៈនៅសាលាសង្កាត់ ត្រូវបានអាជ្ញាធរ ទទួលស្វាគមន៍ និងមិនមានការរើសអើងឡើយ។ ពោលគឺការផ្ដល់សេវានោះ គឺដូចទៅនឹងពលរដ្ឋទូទៅ។ 
 
លោកបញ្ជាក់បន្ថែមដូច្នេះ៖«យើងមិនមានរើសអើង(អ្នកស្រឡាញភេទដូចគ្នា ឬអ្នកប្ដូរយេនឌ័រ)ឡើយ តែខ្លាចតែគាត់ខ្លួនឯង ខ្លាចគេរើសអើង»។ លោកលើកទឹកចិត្តឱ្យពលរដ្ឋដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្ដូរយេនឌ័រ ឱ្យមករកអាជ្ញាធរប្រសិនបើពួកគាត់មានបញ្ហា ឬតម្រូវការអ្វីមួយ ដោយកុំការអៀនខ្មាសឡើយ។ 
 
ជាមួយគ្នានេះ ការផ្ដល់សេវាសាធារណនៅសង្កាត់បន្សាយរាក់នេះ គឺយកកម្រៃទៅតាមបញ្ជីតម្លៃសេវាផងដែរ។​ លោកក៏អំពាវនាវឱ្យពលរដ្ឋ ដែលមករកសេវាសាធារណៈនៅសាលាសង្កាត់ គួរភ្ជាប់ជាមួយឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យខាតពេលវេលា៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ThmeyThmey
  សេវាសាធារណៈ
  បន្សាយរាក់
  ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com