កីឡាជាតិ
ជាតិ
វ៉ូវីណាម៖ មន្រ្តីសហព័ន្ធថា ការបង្កើតកម្មវិធីប្រកួតច្រើន ជាឳកាសឱ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខ
19, Jan 2023 , 10:19 pm        
រូបភាព
ពិធីប្រគល់មេដាយជូនកីឡាករ-កីឡាការិនីវ៉ូវីណាម។ រូបពី ម៉េត សុភត្រា
ពិធីប្រគល់មេដាយជូនកីឡាករ-កីឡាការិនីវ៉ូវីណាម។ រូបពី ម៉េត សុភត្រា
ដោយ:
លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម ថាការបង្កើតកម្មវិធីប្រកួតច្រើន ទាំងថ្នាលយុវជន និងឈុតធំ ជាកត្តាជំរុញវិស័យកីឡាវ៉ូវីណាមកាន់តែមានសក្តានុពល ជាពិសេសមានឳកាសឱ្យយុវជនថ្នាលបញ្ចេញសមត្ថភាព ត្រៀមការប្រកួតជាតិ និងអន្តរជាតិនានា និងជៀសឆ្ងាយពីអំពើអបាយមុខ។



លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ថាការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនគីរីសួគ៌ ២០២៣ រៀបចំឡើងគឺមានគោលបំណងផ្សព្វផ្សាយពីដំណើរស៊ីហ្គេម២០២៣ នៅកម្ពុជា និងជាការផ្តល់ឳកាសដល់យុវជនផង។

លោក យ៉ាំ ថៃសាន និយាយថា៖«ជាគោលបំណងរបស់សហព័ន្ធ គឺចង់បង្កើតកម្មវិធីប្រកួតឱ្យបានច្រើនទាំងយុវជន និងឈុតធំ មានឳកាសបញ្ចេញសមត្ថភាព និងរួមចំណែកជំរុញឱ្យយុវជនងាមមកលេងកីឡា ជៀសឆ្ងាយពីអបាយមុខ»។ លោក ថៃសាន បន្ថែមថា ពានយុវជនថ្នាលគឺមានគោលបំណងពិសេសត្រៀមសម្រាប់ការប្រកួត Asian School Games(ASG) លើកទី១៣ នៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនថ្នាល គីរីសួគ៌ ២០២៣ មានអត្តពលិកចូលរួម ៥២នាក់ ដែលត្រូវលេងនៅលើ១០វិញ្ញាសា។ ការប្រកួតចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៣ នៅអគារបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕

Tag:
 កីឡាវ៉ូវីណាម
 យ៉ាំ ថៃសាន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com