ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចូរយកចិត្តទុកដាក់លើសុបិនរបស់អ្នក 
×![]()
សុបិនរបស់អ្នកមិនត្រឹមតែជាប្រភពរីករាយនៅពេលយប់ ដែលកន្លងទៅរហ័សនោះទេ។ ចូរយកចិត្តទុកដាក់ពីអ្វីដែលកើតឡើងក្នុងសុបិនរបស់អ្នក ចងចាំពីវា និងកត់ត្រាវាទុកព្រោះវាជាសញ្ញាបង្ហាញពីអារម្មណ៍ដែលអ្នកមាននៅខាងក្នុង។
បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ នាងMonica បានធ្វើការងារជាផ្តល់សេវាលើយន្តហោះ។ នាងចាប់ផ្តើមពីការហោះហើរជិតៗ ដោយធ្វើជាអ្នកបម្រើខាងភេសជ្ជៈ តាមជើងយន្តហោះទៅមកនៅទីក្រុងក្បែរៗនោះ។ រយៈពេលកន្លងមក នាងបានប្តូរទៅជើងយន្តហោះអន្តរជាតិ ហើយបានធ្វើដំណើរក្នុងទិសដៅអឺរ៉ុប និងអាម៉េរិកខាងត្បូង។
នាងចូលចិត្តការងារនេះ ហើយនាងចូលចិត្តម៉ោងធ្វើការរបស់នាង។ នាងចូលចិត្តការទទួលបានឱកាសឃើញពិភពលោក។ នាងនិយាយថា៖«សម្រាប់ខ្ញុំ ការងារគឺអ្វីៗទាំងអស់ ដែលខ្ញុំចង់បាន»។
Monica មានគម្រោងបន្តការហោះហើរនេះ រហូតដល់ចូលនិវត្តន៍ ប៉ុន្តែការងារចាប់ផ្តើមធ្វើឲ្យនាងខ្សោយ។ Monicaនិយាយថា”៖«នៅពេលដែលខ្ញុំមានអាយុ៥០ ខ្ញុំចាប់ផ្តើមអស់កម្លាំងផ្លូវកាយ។ វាក្លាយទៅជាកាន់តែពិបាកក្នុងការសើចជារឿយៗ ពីរឿងគួរឲ្យខឹងមួយចំនួន ដែលខ្ញុំមិនដែលខ្វល់ពីមុនមក។ ដូចជារឿងជាមួយនឹងអ្នកធ្វើដំណើរដែលនិយាយថា”ខ្ញុំនឹងមិនដាក់របស់នេះលើកៅអីរបស់ខ្ញុំទេ”ជាដើម។ គឺខ្ញុំមិនចង់ចំណាយពេល លើរឿងមិនសំខាន់ទាំងនោះទៀតទេ”។
ប៉ុន្តែ Monica សម្រេចចិត្តថានាងគួរតែផ្លាស់ប្តូរ នៅពេលដែលនាងចាប់ផ្តើមមានសុបិនបន្តជាច្រើន ដែលធ្វើឲ្យនាងមានអារម្មណ៍ឯកោ និងភ័យខ្លាច។ Monica និយាយថា ”មានរឿងអវិជ្ជមានជាច្រើននៅពេលថ្ងៃ ហើយសូម្បីតែខ្ញុំគេងលក់ក៏ខួរក្បាលរបស់ខ្ញុំ ផ្តោតលើរឿងអវិជ្ជមានទាំងនោះដែរ។ វាដូចជាខ្លួនប្រាណរបស់ខ្ញុំ បានឲ្យសញ្ញាមកថា វាកំណត់អ្វីដែលខ្ញុំទទួលបាន តាមមធ្យោបាយមួយ ឬផ្សេងទៀត”។
៦ខែក្រោយមក នាងបានធ្វើការខាងផ្នែកលក់។ នៅពេលដែលការងាររបស់នាងមានមូលដ្ឋានរឹងមាំ សុបិនរបស់នាងប្រែក្លាយទៅជារឿងរំខានតិចតួច។
មនុស្សដែលតែងតែសុបិនពីរឿងអវិជ្ជមាន ឬក៏ហេតុការណ៍អាក្រក់ៗ គឺ១៣ភាគរយ នៃពួកគេ ងាយមានអារម្មណ៍មិនពេញចិត្តនឹងជីវិតរបស់ពួកគេ (Kroth et al. 2002) ៕
© រក្សាសិទ្ធិដោយ thmeythmey.com