ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ទោះខ្វះគ្រូពេទ្យ​ តែមណ្ឌលសុខភាពគោកខ្ពស់ បានចែកវេនប្រចាំការទៀងទាត់ ​
21, Jan 2023 , 11:00 pm        
រូបភាព
ដោយ៖ រ៉ត ណៅ
 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ មណ្ឌលសុខភាពគោកខ្ពស់ កំពុងជួបបញ្ហាខ្វះខាតគ្រូពេទ្យជំនាញ។ បញ្ហានេះ បានបង្កឱ្យមានភាពយឺតយ៉ាវ ដល់ការពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋ។ មណ្ឌលសុខភាពគោកខ្ពស់ ដែលស្ថិតនៅ​ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ មានគ្រូពេទ្យចំនួន ៧នាក់ ក្នុងនោះ មាន ២នាក់ បានដាក់ច្បាប់រៀនបន្ត និងសម្រាលកូន រយៈពេលយូរ។


 
ថ្វីដ្បិត ខ្វះខាតបុគ្គលិក ប៉ុន្តែ លោក ចៅ សុខុម ប្រធានមណ្ឌលសុខភាពគោកខ្ពស់ បានអះអាងថា មណ្ឌលសុខភាពរបស់ខ្លួន បានបែងចែកវេនប្រចាំការពេញមួយសប្ដាហ៍ និង២៤ម៉ោង ដើម្បីធានាដល់ការងារបម្រើសេវាជូនពលរដ្ឋ កាន់តែប្រសើ និងលឿនរហ័ស។ ជាមួយគ្នានេះ លោក ស្នើដល់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ផ្ដល់គ្រូពេទ្យចំនួន ២នាក់ទៀត ជាពិសេស ឆ្មប ដើម្បីបំពេញភាពខ្វះខាត នៅពេលនេះ៕ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 សុខភាព
  មណ្ឌលសុខភាពគោកខ្ពស់
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com