ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ មណ្ឌលសុខភាពគោកខ្ពស់មានជម្រាល ដែលជនមានពិការភាពទទួល​សេវាកាន់តែស្រួល
23, Jan 2023 , 8:00 am        
រូបភាព
ដោយ៖ រ៉ត ណៅ (យុវជនគោកខ្ពស់) 
 
ខេត្តឧត្ដរមានជ័យ, ស្រុកបន្ទាយអំពិល៖ ទោះបី ពុំសូវមានជនមានពិការភាព មកទទួលសេវាសុខភាព ប៉ុន្តែមណ្ឌលសុខភាពគោកខ្ពស់ បានសង់ជម្រាលជនពិការចំនួន ២កន្លែង ត្រង់ចំណុចអគារព្យាបាល និងបន្ទប់ទឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ របស់អ្នកមានពិការភាព។ ក្នុងមួយខែ មណ្ឌលសុខភាពគោកខ្ពស់ ទទួលបានពលរដ្ឋដែលមានពិការភាព ត្រឹម ៣ទៅ៤នាក់ប៉ុណ្ណោះ ដែលភាគច្រើនជា អតីតកងទ័ព។


 
លោក ចៅ សុខុម ប្រធានមណ្ឌលសុខភាពគោកខ្ពស់ បានលើកឡើងថា ពលរដ្ឋមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យមកទទួលសេវាសុខភាព ដោយមានការលើកលែងបង់ថ្លៃ និងផ្ដល់អាទិភាពមុនគេ។ ម្យ៉ាងទៀត ជម្រាលជនពិការ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ពួកគេ កាន់តែទូលំទូលាយបន្ថែមទៀត៕
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖ 


អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 សុខភាព
  មណ្ឌលសុខភាព
  ឧត្ដរមានជ័យ
  ស្រុកបន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com