ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ពេទ្យមណ្ឌលសុខភាពគោកខ្ពស់ យកចិត្តទុកដាក់ខ្លាំងក្នុងការថែទាំ​ស្រ្តីមានផ្ទៃពោះ
22, Jan 2023 , 6:00 pm        
រូបភាព
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់) 
 
​ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖​ក្នុងមួយខែៗ មណ្ឌលសុខភាពគោកខ្ពស់ ដែលស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល​បានផ្តល់សេវាថែទាំផ្ទៃពោះនិងសម្រាលកូនដល់ស្រ្តីមានផ្ទៃពោះ រង្វង់១០នាក់។ នេះជាការលើកឡើងរបស់លោក ចៅ សុខុម ប្រធានមណ្ឌលសុខភាពគោកខ្ពស់។


 
ប្រធានមណ្ឌលសុខភាពរូបនេះ បន្តថា ស្រ្តីមានផ្ទៃពោះដែលមកទទួលសេវានៅមណ្ឌលសុខភាពគោកខ្ពស់ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យ។ ពួកគេទទួលបានការណែនាំឱ្យពិនិត្យ រករោគសញ្ញាគ្រោះថ្នាក់ ផ្ដល់ថ្នាំ និងចំណេះដឹងថែទាំសុខភាពមុន និងក្រោយសម្រាល។ បន្ថែមពីនេះ មណ្ឌលសុខភាពគោកខ្ពស់ បានបែងចែកវេនប្រចាំការពេញមួយសប្ដាហ៍ និង២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការផ្ដល់សេវាជូនពលរដ្ឋ មានភាពលឿនរហ័ស៕ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  ស្រុកបន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com