ជាតិ
ផ្លូវមួយចំនួននៅតំបន់ស្នាក់ការកណ្តាលបក្សប្រជាជនកម្ពុជា នឹងបិទចរាចរណ៍ពីថ្ងៃទី២៨-២៩មករា 
អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅបណ្តោយមហាវិថី ព្រះនរោត្តម។ រូបភាពហ្វេសប៊ុកសម្តេច ហេង សំរិន
×![]()
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញរបស់ខ្លួនរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា។ ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច នៅថ្ងៃប្រារព្ធមហាសន្និបាតនេះ៕
Tag:
គណបក្សប្រជាជន
ផ្លូវ
មហាសន្និបាត
សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com