ជាតិ
កម្ពុជាអាចមានភ្លៀងធ្លាក់កម្រិតខ្សោយ មួយសប្តាហ៍ 
កម្ពុជាអាចមានភ្លៀងធ្លាក់កម្រិតខ្សោយរយៈពេលមួយសប្តាហ៍។ រូបភាព ក្រសួងធនធានទឹក និងឧតុនិយម
×![]()
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត នឹងថយឥទ្ធិពលមកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់កម្រិតខ្សោយ។
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ ឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តនិងថយឥទ្ធិពល បណ្ដាលឱ្យខេត្តក្នុងតំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ឯតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com