ជាតិ
សាច់បង្កក និងគ្រឿងក្នុងជ្រូក ខុសច្បាប់ ៧តោន ត្រូវបានរឹបអូស 
រូបភាពពី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
×![]()
ភ្នំពេញ៖ ក្រុមមន្រ្តីជំនាញបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់បានសាច់ជ្រូកបង្កក និងគ្រឿងក្នុងជ្រូកចំនួន៧ តោនដែលនាំចូលខុសច្បាប់ នៅស្ទឹងមានជ័យ។
ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលភ្នំពេញ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះឆែកឆេរ ទីតាំងស្ដុកសាច់ជ្រូកបង្កក និងចែកចាយផលិតផលដើមកំណើតសត្វ មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

រូបភាពពី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
ក្នុងការចុះបង្រ្កាបនេះ អាជ្ញាធរ បានរកឃើញសាច់ជ្រូកបង្កក និងគ្រឿងក្នុងជ្រូកបង្កក ចំនួន ៧តោន ដែលពុំមានប្រភពនាំចូលច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត។ យ៉ាងណា ម្ចាស់ទីតាំងខាងលើ ពុំមានឯកសារផ្ទៀងផ្ទាត់ជាមួយវត្ថុតាងនោះទេ ដូច្នេះកម្លាំងជំនាញបានស្នើសុំ ទៅព្រះរាជអាជ្ញារង ផ្អាកការលក់ចែកចាយជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ ក៏តម្រូវឲ្យម្ចាស់ទីតាំងទៅបំភ្លឺពាក់ព័ន្ធនឹងករណីនេះនៅ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបន្តនីតិវិធី៕
Tag:
សាច់ជ្រូកបង្កក
អគ្គនាយកដ្ឋានសុខភាពសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com