ជាតិ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកចិត្តការសិក្សា «វិជ្ជាជីវៈដូនតា»
02, Feb 2023 , 9:28 am        
រូបភាព
ដោយ: រួបរួម
ខណៈរដ្ឋាភិបាលគ្រោងបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់និស្សិតក្រីក្រជាង១,៥លាននាក់នាចុងឆ្នាំនេះ សម្តេច ហ៊ុន សែន ស្នើឱ្យមាននិស្សិតយ៉ាងហោចណាស់ពី២ភាគរយ ទៅ៤ភាគរយ សម្រាប់ការសិក្សាវិជ្ជាជីវៈជំនាញដូនតា។
 
«ជាងចម្លាក់ ស្មូន គំនូរ តម្បាញ ហូល ផាមួង ជាដើម»។ ទាំងនេះស្ថិតក្នុងជំនាញវិជ្ជាជីវៈដូនតា ដែលប្រមុខរដ្ឋាភិបាលបានលើកឡើង ដោយសម្តេចស្នើឱ្យមានការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ដើម្បីកុំឱ្យបាត់បង់ ជាពិសេសវិជ្ជាជីវៈទាំងនេះ ស្ថិតក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
 
នាជំនួបសិស្សនិទ្ទេស A បាក់ឌុបជាង១០០០នាក់នៅមជ្ឈមណ្ឌល​ជ្រោយចង្វា សម្តេច ហ៊ុន សែន បានលើកឡើងថា៖ «ជំនាញជីវៈដូនតារបស់យើង ក៏អាចដោះស្រាយការងារធ្វើ និងបង្កើតមុខរបរ ផងដែរ»។ សម្តេចបានបន្ថែមថា ជំនាញវិជ្ជាជីវៈទាំងនេះ រួមចំណែកដល់ការរីកចម្រើននៃសមិទ្ធផលទេសចរណ៍៕



អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com