ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
របៀបព្យាបាលជំងឺរលាកទងសួតដោយខ្លួនឯង 
×![]()
ជំងឺរលាកទងសួត គឺជាការរលាក ឬមានការបង្ករោគនៅលើទងសួតតែម្តង។ ចំពោះរោគសញ្ញារបស់វាអាចមានដូចជា ក្អកជាប់រហូត ឈឺទ្រូង អស់កម្លាំង ក្តៅខ្លួន ពិបាកដកដង្ហើម និងមានស្លេសច្រើន។ ជាធម្មតាជំងឺនេះនឹងជាទៅវិញក្នុងរយៈពេលច្រើនសប្តាហ៍ ប៉ុន្តែបើសិនជានៅតែបន្តកើតមាន ឬមានឈាមក្នុងស្លេស ឬមានអាការៈក្តៅខ្លួនខ្លាំង និងពិបាកដកដង្ហើម និងគេងទៀតនោះ វាគួរតែដល់ពេលទៅជួបគ្រូពេទ្យហើយ។
បើសិនជាអ្នកមានបញ្ហាដោយសារតែផ្តាសាយរ៉ាំរ៉ៃ និងក្អក ឬរលាកទងសួតនោះ អ្នកគួរតែធ្វើរឿងមួយចំនួនដើម្បីកាត់បន្ថយការបង្ករោគ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំឡើងវិញ។
• ញ៉ាំអាហារសម្បូរវីតាមីន C។ ជារៀងរាល់ថ្ងៃ ចូរញ៉ាំអាហារ ឬផ្លែឈើជូរៗយ៉ាងហោចណាស់មួយប្រភេទ
• អ្នកអាចញ៉ាំម្រេច ខ្ទឹមបារាំង ខ្ទឹមស និងខ្ញីរាល់ថ្ងៃ
• ឧស្សាហ៍លាងដៃជាមួយសាប៊ូ ជាពិសេសមុនពេលញ៉ាំអាហារ
• បើសិនជាជក់បារី ត្រូវឈប់ជក់បារី
• ប្រើប្រាស់ម៉ាសនៅពេលមានផ្សែងបំពុលបរិយាកាសច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com