កីឡាអន្តរជាតិ
អន្តរជាតិ
Greenwood ទំនងអាចលេងឱ្យ Man Utd វិញ ក្រោយតុលាការអង់គ្លេសទម្លាក់បទចោទហិង្សាលើមិត្តស្រី
03, Feb 2023 , 2:08 pm        
រូបភាព
បទចោទទាក់ទងនឹងការប៉ុនប៉ងរំលោភ និងអំពើហិង្សាលើមិត្តស្រី របស់ Mason Greenwood ខ្សែប្រយុទ្ធ Manchester United ត្រូវបានតុលាការអង់គ្លេសទម្លាក់ចោលហើយ។ ទម្លាក់បទចោទ ទំនងជាខ្សែប្រយុទ្ធអង់គ្លេសរូបនេះ អាចត្រឡប់ទៅចូលរួមក្រុមបិសាចក្រហមវិញនាពេលឆាប់ៗនេះ។



 Greenwood វ័យ ២១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០២១ បន្ទាប់ពីមានរឿងរ៉ាវន័យការបង្ហោះវីដេអូ និងរូបភាពទាក់ទងអំពើហិង្សា និងទំនងប៉ុនប៉ងរំលោភលើមិត្តស្រីរបស់គេកាលនោះ។ Greenwood ពេលនោះត្រូវបានរងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ការប្រើអំពើហិង្សា និងការបង្ខិតបង្ខំលើរាងកាយជាក់ស្តែង។
 
នៅឆ្នាំ២០២៣ ពោលនៅថ្ងៃទី២ ខែមករា តុលាការអង់គ្លេស បានសម្រេចទម្លាក់បទចោទទាំងនេះវិញ។ បើតាមការប្រកាសរបស់សេវាអយ្យការនៃប្រទេសអង់គ្លេស (The Crown Prosecution Service)  ការចោទប្រកាន់ទាំងអស់លើ Greenwood ត្រូវបានទម្លាក់ចោល បន្ទាប់ពីសាក្សីសំខាន់ៗក្នុងរឿងក្តីនេះ បានដកការជាប់ពាក់ព័ន្ធរបស់ពួកគេវិញ។
 
នាសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ Greenwood បាននិយាយអរគុណទៅកាន់ក្រុមគ្រួសារ ព្រមទាំងមិត្តភក្កិដែលបានគាំទ្រគេ ហើយកីឡាករក្រុមបិសាចក្រហមរូបនេះក៏បានបន្ថែមថារូបគេបានធូស្បើយច្រើនពីបញ្ហានេះ។
 
«ខ្ញុំបានធូរចិត្តដែលបញ្ហានេះបានចប់ ខ្ញុំអរគុណទៅកាន់គ្រួសារ ព្រមទាំងមិត្តភក្កិទាំងអស់ចំពោះការគាំទ្ររបស់ពួកគេ។ ខ្ញុំមិនមានការអធិប្បាយអ្វីផ្សេងទៀតឡើយនៅពេលនេះ។»។ Greenwood បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
ក្រោយការប្រកាស់របស់តុលាការអង់គ្លេស អ្នកនាំពាក្យផ្នែកសេវាអយ្យការអង់គ្លេសលើកឡើងថា៖ «យើងមានកាតព្ធកិច្ចរក្សាករណីនេះឱ្យនៅក្រោមការត្រួតពិនិត្យជាបន្ត។ ក្នុងករណីនេះ ក៏មានការរួមបញ្ចូលគ្នានៃការដកសាក្សីដ៏សំខាន់ៗ និងមានភស្តុតាងថ្មីចូលមកបំភ្លឺដែលមានន័យថា ដើមបណ្តឹងលែងមានបំណងផ្តន្ទាទោសទៀតហើយ។ យើងស្ថិតក្រោមកាតព្វកិច្ចបញ្ឈប់សុំណុំរឿងនេះ។ […]»។ 
 
បន្ទាប់តែទទួលបានដំណឹងអំពីការទម្លាក់បទចោទរបស់ខ្សែប្រយុទ្ធ Greenwood ក្លិបបិសាចក្រហម Man United ក៏បានបង្ហាញក្តីរីករាយ ហើយហាក់បីបង្ហាញភ្លើងខៀវក្នុងការបន្តការងាររបស់កីឡាករវ័យក្មេងវិលមកកាន់ក្លិបវិញ។ ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗកីឡាករវ័យ ២១ឆ្នាំ ក៏មិនទាន់អាចវិលទៅហ្វឹកហាត់វិញជាមួយក្រុមបានឡើយ រហូតដល់ពេលរឿងរ៉ាវមួយនេះត្រូវបានបញ្ចប់ទៅស្ទើរតែ ១០០ភាគរយតែម្តងសិន៕
 

Tag:
 Mason Greenwood
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com