កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
កីឡាករទាំង ១០ មានតម្លៃផ្ទេរថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រ Premier League
04, Feb 2023 , 5:59 pm        
រូបភាព
កំណត់ត្រាថ្មីនៃការផ្ទេរកីឡាករនៅក្របខណ្ឌ Premier League បានកត់ត្រាជាថ្មីក្នុងឆ្នាំ ២០២៣ នេះបន្ទាប់ពី Chelsea បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករ Enzo Fernandez ពីក្រុម SL Benfica ក្នុងតម្លៃ ១៣១,៥លានដុល្លារ  កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។


 
Chelsea ដែលជាក្រុមដ៏ខ្លាំងមួយប្រចាំអង់គ្លេស រដូវកាលថ្មីនេះពួកគេបានបង្ហាញសាច់ដុំផ្នែកហិរញ្ញវត្ថុ ដើម្បីទិញកីឡាករចូលក្លិបក្នុងរដូវកាល ២០២២-២៣ នេះជាមួយទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមក ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មីលោក Todd Beohly។ Enzo Fernandez ជាកីឡាករវ័យក្មេងដែលឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អប្រចាំព្រឹត្តិការណ៍ World Cup 2022 (The Young Player Award) ផ្លាស់ទៅ Chelsea ក្នុងតម្លៃបំបែកកំណត់ត្រា Premier League ថែមទៀត។ 
 
ផ្ទេរក្នុងតម្លៃដ៏ថ្លៃមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តអង់គ្លេស Enzo Fernandez ទទួលបានកុងត្រារយៈពេល ៨ឆ្នាំ កន្លះពីក្រុមតោខៀវ។ Chelsea ម្ចាស់ Champions League ២សម័យកាល ក៏ក្លាយជាក្រុមដែលបានចំណាយប្រាក់ច្រើនបំផុតក្នុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាលនេះ ក្នុងទំហំទឹកប្រាក់ ៣៧០លានដុល្លារ លើការនាំចូលកីឡាករចំនួន ៩រូប។ 
ក្រៅពី Enzo Fernandez ដែលបំបែកកំណត់ត្រាប្រចាំក្របខណ្ឌ Premier League ក្នុងនាមកីឡាករថ្លៃបំផុត ក្លិបក្រុមបិសាចក្រហម Manchester United មានកីឡាករដល់ទៅ ៥នាក់ស្ថិតក្នុងចំណោមកីឡាករដែលធ្លាប់ផ្ទេរជាកំណត់ត្រាផងដែរ។ 
 
ខាងក្រោមនេះជាកីឡាករចំនួន ១០រូបដែលមានតម្លៃការផ្ទេរថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រ Premier League៖
 
១/ Enzo Fernandez តម្លៃ ១៣១,៥លានដុល្លារ ពី Benfica ទៅ Chelsea
២/ Jack Grealish តម្លៃ ១១៨លានដុល្លារ ពី Aston Villa ទៅ Manchester City
៣/ Romelu Lukaku តម្លៃ ១០៩លានដុល្លារ ពី Inter Milan ទៅ Chelsea
៤/ Mykhailo Mudryk តម្លៃ ១០៨លានដុល្លារ ពី Shakhtar Donetsk ទៅ Chelsea
៥/ Paul Pogba តម្លៃ ១០១លានដុល្លារ ពី Juventus ទៅ Manchester United
៦/ Anthony Santos តម្លៃ ៩២លានដុល្លារ ពី Ajax ទៅ Manchester United
៧/ Harry Maguire តម្លៃ ៨៤,៤លានដុល្លារ ពី Leicester City ទៅ Manchester United
៨/ Jadon Sancho តម្លៃ ៨២,៣លានដុល្លារ ពី Borussia Dortmund ទៅ Manchester United
៩/ Romelu Lukaku តម្លៃ ៨២លានដុល្លារ ពី Everton ទៅ Manchester United
១០/ Virgil Van Dijk តម្លៃ ៧៧,៨លានដុល្លារ ពី Southampton ទៅ Liverpool៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com