ជាតិ
អត្ថបទពាណិជ្ជកម្ម
Zuellig Pharma បើកឲ្យប្រើប្រាស់ការិយាល័យថ្មីនៅប្រទេសកម្ពុជា
06, Feb 2023 , 5:19 pm        
រូបភាព
ការិយាល័យ ត្រូវបានកែលម្អ ដើម្បីលើកកម្ពស់កិច្ចសហការ សុខុមាលភាព និងការចូលរួមរបស់បុគ្គលិក ស្របពេលមានកំណើនអាជីវកម្មខ្លាំង
 
ភ្នំពេញ – ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2023 – Zuellig Pharma ដែលជាក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពដ៏ធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធំៗជាងគេនៅអាស៊ី ​ថ្ងៃនេះបានប្រារព្ធពិធីបើកការិយាល័យថ្មីរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយបានប្រមូលផ្តុំបុគ្គលិកទាំងអស់មកពីបី៣តាំងផ្សេងគ្នា ក៏ដូចជា ក្រុមហ៊ុនឱសថដទៃទៀត ដែលស្ថិតនៅក្រោមកាចែកចាយរបស់ខ្លួន ឱ្យនៅក្រោមដំបូលតែមួយ ដើម្បីធ្វើឲ្យការចូលរួម និងកិច្ចសហការកាន់តែប្រសើរឡើង។
 


ពិធីសម្ពោធការិយាល័យថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា និងមានការចូលរួមពីតំណាងមកពី Eurocham Cambodia ក្រុមហ៊ុនឱសថ និងថែទាំសុខភាពមួយចំនួនក្នុងប្រទេស ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Zuellig Pharma, លោក John Graham ។
 
“ប្រទេសកម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយនៅឥណ្ឌូចិន សម្រាប់ក្រុមហ៊ុន Zuellig Pharma ហើយយើងមានសេចក្តីសោមនស្សរីករាយ ដែលបានកែលម្អការិយាល័យ ដើម្បីផ្តល់នូវបរិយាកាសការងារកាន់តែរីករាយ សុវត្ថិភាព និងអំណោយផល សម្រាប់បុគ្គលិកនៅទីនេះ។ នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើង​ ក្នុងការបណ្តុះទេពកោសល្យ និងធានាបានថា ពួកគេមានបទពិសោធន៍ការងារ ក្នុងពេលកំពុងចូលរួម បំពេញ និងផ្តោតលើការពង្រីកសក្តានុពលពេញលេញរបស់ពួកគេ។ វាក៏ឆ្លុះបញ្ចាំងពីការវិនិយោគជាបន្តបន្ទាប់របស់យើង នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យការថែទាំសុខភាព កាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា” ។ នេះបើតាមប្រសាសន៍របស់លោក Graham។
 


ការបើកដំណើរការនេះ ធ្វើឡើងចំពេលមានការរីកចម្រើនយ៉ាងខ្លាំង នៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យមានអត្រាប្រើប្រាស់ការិយាល័យ លើសពី 100 ភាគរយ នៅឆ្នាំ 2021។ Zuellig Pharma ផ្តល់ការគាំទ្រដ៏រឹងមាំ សម្រាប់កន្លែងថែទាំសុខភាពនៅក្នុងប្រទេស ​តាមរយៈការគ្រប់គ្រងផលិតផលថែទាំសុខភាពអ្នកប្រើប្រាស់ ការចែកចាយឱសថ និងវ៉ាក់សាំង​ សម្រាប់ក្រុមហ៊ុនផលិតឈានមុខជាច្រើន ហើយក្រុមហ៊ុនក៏បានពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារ ដោយការបង្កើនទំហំសមត្ថភាពនៃឃ្លាំងស្តុកផលិតផលត្រជាក់របស់ខ្លួន​។ ក្រុមហ៊ុនបានបើកមជ្ឈមណ្ឌលចែកចាយថ្នាក់ជាតិថ្មីមួយ ដែលជាឃ្លាំងធំបំផុតមួយក្នុងចំណោមឃ្លាំងធំបំផុតនានា នៅ​​ប្រទេស​កម្ពុជា​​​ ​មាន​ទំហំ​ ៦.៣០០ ម៉ែត្រការ៉េ នៅ​ត្រីមាស​ទី ៣ ក្នុងឆ្នាំ ២០២១។
 
“ជារៀងរាល់ថ្ងៃ បុគ្គលិករបស់យើងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីធានាបាននូវការចែកចាយឱសថសំខាន់ៗ ដោយសុវត្ថិភាពដល់ប្រជាជនកម្ពុជា ជំនួសឱ្យក្រុមហ៊ុនផលិតឱសថ និងថែទាំសុខភាពឈានមុខគេមួយចំនួនក្នុងពិភពលោក។ ដូច្នេះហើយ វាជាទំនួលខុសត្រូវរបស់យើង ក្នុងការបង្កើតបរិយាកាសដ៏ល្អមួយ សម្រាប់ពួកគេក្នុងការសហការ និងរួមគ្នាជាក្រុមតែមួយ ដើម្បីឱ្យពួកគេ អាចបន្តធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួល សម្រាប់អ្នកដែលត្រូវការថែទាំសុខភាពច្រើនបំផុត ”។ នេះបើតាមប្រសាសន៍ លោក Jan Rask Christensen នាយកគ្រប់គ្រងក្រុមហ៊ុន Zuellig Pharma ប្រចាំនៅ កម្ពុជានិងមីយ៉ាន់មា។
 


“ការិយាល័យថ្មីនេះ រួមមានលក្ខណៈពិសេសដូចជាពន្លឺធម្មជាតិ រុក្ខជាតិបៃតង និងកន្លែងសម្រាប់កិច្ចប្រជុំ ការពិភាក្សាក្រៅផ្លូវការ ការសិក្សា និងការអភិវឌ្ឍន៍។ ជាមួយ​នឹងការិយាល័យកណ្តាល​របស់ក្រុមហ៊ុននៅកម្ពុជា ស្ថិត​ក្នុងទីតាំង​តែមួយ ​ឥឡូវនេះបុគ្គលិក​របស់​យើង ​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​បាន​កាន់​តែ​ប្រសើរ​​ ក៏ដូចជា ជាមួយ​អតិថិជន​ផង​ដែរ» ។នេះបើតាមប្រសាសន៍បន្ថែម។
 
ក្នុងនាមជាដៃគូថែទាំសុខភាព ដែលគួរឱ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា អតិថិជនសំខាន់ៗមួយចំនួនរបស់ Zuellig Pharma នៅក្នុងទីផ្សារត្រូវបានសហការគ្នា នៅក្នុងទីស្នាក់ការកណ្តាលថ្មី សម្រាប់កិច្ចសហការកាន់តែជិតស្និទ្ធ ។
 


អំពី ក្រុមហ៊ុន​ Zuellig Pharma

Zuellig Pharma គឺជាក្រុមហ៊ុនផ្តល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ហើយបេសកកម្មរបស់យើង គឺធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាពងាយស្រួល ដល់សហគមន៍ដែលយើងផ្តល់សេវាកម្ម ។ យើងផ្តល់ជូននូវការចែកចាយលំដាប់ពិភពលោក សេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាព ដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។
ក្រុមហ៊ុនយើងត្រូវបានចាប់កំណើតឡើងតាំងពី១០០ឆ្នាំមុន ហើយបានរីកចម្រើនក្លាយជាអាជីវកម្មដែលមានចំណូលជាង 15 ពាន់លានដុល្លារអាម៉េរិក ដែលគ្របដណ្តប់ទីផ្សារចំនួន 16 ហើយមានបុគ្គលិកជាង 13,000 នាក់ ។
 
បុគ្គលិករបស់យើងបម្រើសេវាកម្មជូនដល់កន្លែងថែទាំសុខភាព ច្រើនជាង 350,000 កន្លែង និងធ្វើការជាមួយអតិថិជនជាដៃគូជាង 500 ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនឱសថឈានមុខគេទាំង 20 នៅលើពិភពលោក។
 
(អត្ថបទពាណិជ្ជកម្ម)












 
 
 

Tag:
 Mycut Agency
© រក្សាសិទ្ធិដោយ thmeythmey.com