ជាតិ
កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​វេទិកា​ថ្នាក់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​លើក​ទី​១១ ​ស្ដីពី​3R​ ផ្តោតលើ​ការគ្រប់គ្រងសំណល់​ប្លា​ស្ទិ​ក​
08, Feb 2023 , 9:30 am        
រូបភាព
​សៀមរាប​៖ កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​វេទិកា​ថ្នាក់​តំបន់ និង​ប៉ាស៊ីហ្វិក លើក​ទី​១១ ស្ដីពី​3R និង​សេដ្ឋកិច្ច​ច​ក្រា ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​។  វេទិកា​នេះ រៀបចំឡើង​ក្រោម​ប្រធានបទ «​សមាហរណកម្ម​សេដ្ឋកិច្ច​ច​ក្រា​ទៅក្នុង​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ឆ្ពោះទៅ​សម្រេចបាន សង្គម​គ្មាន​សំណល់​។

 
​តាម​សេចក្ដីជូនដំណឹង​ក្រសួងបរិស្ថាន វេទិកា​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ កុម្ភៈ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។ វេទិកា​នេះ រៀបចំឡើង​ក្រសួងបរិស្ថាន ប្រទេស ជប៉ុន និង​មជ្ឈមណ្ឌល​សហប្រជាជាតិ​សម្រាប់ ការអភិវឌ្ឍ​ក្នុង​តំបន់ (UNCRD) ដែលមាន​ប្រតិភូ​តំណាង​ពី​ប្រទេស​ចំនួន ៣៥​ចូលរួម​។ 
 
​ក្រៅពី​កិច្ចប្រជុំ គណៈប្រតិភូ​ក៏​នឹង​ចុះ​ពិនិត្យមើល​សកម្មភាព​គ្រប់គ្រង​សំរាម នៅ​តំបន់​អង្គរ និង តំបន់​បឹង​ទន្លេសាប​។​ល​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com