ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ខនភ្លូអិនស៍ (Confluences​) នឹង​ណែនាំ​កម្មវិធី​កំពូល​របស់​ឡាវ​ឈ្មោះ​ថា LOCA នៅ​​កម្ពុជា
09, Feb 2023 , 9:29 am        
រូបភាព
លោក កែ ប៊ិ‍ន សូរស្មី ជានាយកប្រតិបត្តិក្រុមហ៊ុនខនភ្លូអិនស៍ (កណ្តាល) ជាមួយនឹង លោក Souliyo Vongdala ដែលជានាយកប្រតិបត្តិ (ខាងឆ្វេង) និងលោកស្រី Phonepasong Mixab​ ដែលជាងសហស្ថាបនិករបស់ LOCA  (ខាងស្ដាំ)
លោក កែ ប៊ិ‍ន សូរស្មី ជានាយកប្រតិបត្តិក្រុមហ៊ុនខនភ្លូអិនស៍ (កណ្តាល) ជាមួយនឹង លោក Souliyo Vongdala ដែលជានាយកប្រតិបត្តិ (ខាងឆ្វេង) និងលោកស្រី Phonepasong Mixab​ ដែលជាងសហស្ថាបនិករបស់ LOCA (ខាងស្ដាំ)
ក្រុមហ៊ុន​ខនភ្លូអិនស៍​មាន​សេចក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការប្រកាស​អំពី​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​អាជីវកម្ម​ជា​យុទ្ធ​សាស្រ្ត ​ជាមួយ​កម្មវិធី​កំពូល​របស់​ឡាវ និង​ជា​ក្រុមហ៊ុន​ហៅ​យានជំនិះ​ឈានមុខ​គេ​របស់​ឡាវ ​ឈ្មោះ​ថា LOCA។
 
អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ត្រូវ​បាន​ចុះហត្ថលេខា​នៅ ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ ២០២៣ នៅទីក្រុងភ្នំពេញ ដោយ​លោក Souliyo Vongdala និង​លោកស្រី Phonepasong Mixab ដែល​ជានា​យក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​របស់ LOCA និង​លោក កែ ប៊ិ‍ន សូរស្មី ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍។
 
ក្រុមហ៊ុន​ខនភ្លូអិនស៍​មានសេច​ក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការប្រកាស​អំពីកិច្ច​ព្រមព្រៀង​ភាពជាដៃគូ​ជាមួយ​ក្រុមហ៊ុនហៅ​យានជំនិះ និង​តាក់ស៊ី ២៤ ម៉ោង​ដ៏ធំ​បំផុ​ត​ ក្នុង​ប្រទេស​ឡាវ​ឈ្មោះថា LOCA ពាក់ព័ន្ធ​នឹង​ការពង្រីក​ទីផ្សាររបស់​ខ្លួននៅ​​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​របស់ LOCA នៅ​ខាង​ក្រៅ​ប្រទេស​ឡាវ និង​ជាការ​ចាប់ផ្តើម​នៃ​ការអភិវឌ្ឍ​ក្នុងតំបន់​របស់​កម្មវិធី​នេះ។

ភាពជា​ដៃគូ​នេះ​នឹង​នាំ​យក​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍​ឱ្យមក​ជួយ LOCA បង្កើតមូលដ្ឋាន​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រើ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ជោគជ័យ​បំផុត​មួយចំនួន ជាពិសេស​ក្រុម​រថយន្ត​តាក់ស៊ី​អគ្គិសនី ទីតាំង​ស្ថានីយ៍​សាក​រថយន្ត​អគ្គិសនី និង​ប្រព័ន្ធ​ទូទាត់ប្រាក់ Loca Pay។
 
ក្រុមហ៊ុន​ខនភ្លូអិន​ស៍​នឹង​មិន​ត្រឹមតែ​ជួយ LOCA ដោយ​ប្រើ​សមត្ថភាព​ចូល​ទីផ្សារ​របស់​ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែ​ក្រុម​បណ្ដាក់ទុន​របស់​ខ្លួន​ក៏​នឹង​ស្វែងរក​ភាពជា​ដៃគូ​ដើម្បី​ពន្លឿន​ការពង្រីក​របស់​កម្មវិធី​នេះ​ផង​ដែរ​។ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​នឹង​នាំយក​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍​ឱ្យ​ណែនាំ LOCA ចូល​ទៅ​ក្នុង​ជំហាន​ដំបូង​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា។ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ទីផ្សារ​ដំបូង​របស់ LOCA នៅ​ខាងក្រៅ​ប្រទេស​ឡាវ និង​ជា​ការ​ចាប់ផ្តើម​នៃ​ការពង្រីក​នៅក្នុង​តំបន់​របស់​កម្មវិធី​នេះ។
 
កម្ពុជាដែលជាជំហានឆ្ពោះទៅមុខក្នុងតំបន់សម្រាប់ LOCA បន្ទាប់ពីសមិទ្ធផលនានានៅក្នុងប្រទេសឡាវ

LOCA ដែលត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ បាន​ក្លាយជា​ក្រុមហ៊ុន​ហៅ​យានជំនិះ និង​ជិះ​តាក់ស៊ី ២៤ ម៉ោង​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ឡាវ ដែល​មាន​រថយន្ត​ជាង ៧០០ គ្រឿង និង​អ្នកប្រើ​ប្រាស់​ជាង ១០០.០០០ នាក់។ ជាធុរកិច្ច​ថ្មី​ដំបូង​របស់​ឡាវ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ក្នុង​ទស្សនាវដ្ដី Forbes Asia 100 to Watch កម្មវិធី​នេះ​បាន​ផ្លាស់ប្ដូរ​ចាប់តាំងពី​ពេលនោះ​មក​ទៅជា​កម្មវិធី​កំពូល​សម្រាប់​របៀបរស់នៅ​ដោយមាន​ការ​បន្ថែម​មុខងារ​របៀបរស់នៅ​ជាច្រើន​ប្រភេទ​ដូចជា​ការផ្សាយ​ពាណិជ្ជកម្ម​នៅខាង​ក្រៅ​ ការ​ផ្ដល់​ហិរញ្ញប្ប​ទាន​ដល់រថយន្ត​អគ្គិសនី បណ្តាញ​សាក​ភ្លើង​រថយន្ត​អគ្គិសនីល្បឿន​លឿន និង Loca Pay ។
 
បន្ទាប់ពី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ការ​ទទួលស្គាល់​យ៉ាង​រឹងមាំ​នៅក្នុង​ប្រទេស​ឡាវរួចមក ក្រុមហ៊ុននេះ​បានសម្រេច​ចិត្ត​ចាប់ផ្តើម​ពង្រីក​​ខ្លួន​នៅក្នុង​តំបន់​ក្នុង​ប្រទេស​កម្ពុជា ជា​សមិទ្ធិ​ផល​បន្តបន្ទាប់​សម​ស្រប​របស់​ឡាវ និង​ដើម្បី​នាំ​យក​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ជោគជ័យ​បំផុត​មួយចំនួន​របស់​ខ្លួន​មកកាន់​ទីផ្សារ​កម្ពុជា ជាពិសេស​ក្រុមរថយន្ត​តាក់ស៊ី​អគ្គិសនី បណ្តាញ​សាក​ភ្លើង​រថយន្ត​អគ្គិសនីល្បឿន​លឿន និង​ប្រព័ន្ធ​ទូទាត់ប្រាក់ Loca Pay។
 
នៅពេល​អត្ថា​ធិប្បាយ​ស្ដីពី​មហិច្ឆតា​ជា​យុទ្ធសាស្ត្រ​របស់​ពួក​គេ និង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍ លោក Souliyo Vongdala និង​លោកស្រី Phonepasong Mixab ដែលជាសហ​ស្ថាបនិក​របស់ LOCA បាន​លើកឡើងថា​៖ “កម្ពុជា​ជា​ប្រទេស​មួយ​ដែលស្វាគមន៍​ជាពិសេស​នូវផលិតផល និង​សេវាកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន មាន​និរន្តរភាព និង​មាន​ភាព​ច្នៃប្រឌិត។ ដោយ​រដ្ឋាភិបាល​គាំទ្រ​ការ​អភិវឌ្ឍ​បែបនេះ ប្រជាជន​នៅ​ទីក្រុង​មាន​ប្រាក់ចំណូល​កើនឡើង និង​ការ​កើនឡើង​នូវ​ការយល់​ដឹង​អំពី​បរិស្ថាន អត្រា​ប្រើប្រាស់​ទូរសព្ទ​ចល័ត​ដ៏​ខ្ពស់ និង​ការ​មកដល់​នៃ​សង្គមទូទាត់ប្រាក់បែបឌីជីថល ទីផ្សារ​កម្ពុជា​ផ្ដល់​ឱកាស​ដ៏​អស្ចារ្យ​ជាច្រើន។ នៅ LOCA និរន្តរភាព គុណភាព​ផលិតផល ភាពច្នៃប្រឌិត និង​ភាព​ងាយស្រួល​ដោយមាន​សេវាកម្ម​អតិថិជន​ដ៏​អស្ចារ្យ​តែងតែ​ជាស​សរ​ស្តម្ភ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​របស់​យើង។ យើង​ជឿជាក់​ថា​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​យើង និង​សេវា​ចល័ត និង​ការ​ទូទាត់​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នឹង​បំពេញ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ហើយ​យើង​ទន្ទឹងរង់ចាំ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​តាមរបៀប​ដូចគ្នា​ដែល​យើង​បាន​ធ្វើ​សម្រាប់​ប្រទេស​ឡាវ”។ នេះជាការលើកឡើងរបស់លោក Souliyo Vongdala ដែលជានាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក LOCA​។
 
“យើង​រីករាយ​ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍​ដើម្បី​ចូលក្នុង​ទីផ្សារ​កម្ពុជា។ ក្រុមហ៊ុន​ខនភ្លូអិន​ស៍​បាន​នឹង​កំពុង​ផ្តល់​ប្រឹក្សា​ដោយ​ជោគជ័យ​ដល់​សហគ្រិន សាជីវកម្ម​ក្នុង​ស្រុក និង​អន្តរជាតិ​ដ៏​ល្បីល្បាញ​ជាមួយនឹង​ការ​អភិវឌ្ឍ​របស់​ពួក​គេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​គុណ​តម្លៃ​របស់​ពួក​គេ​គឺ​ស្របតាម​គុណ​តម្លៃ​របស់​យើង​នៅ LOCA។ ការពង្រីក​ទីផ្សារ​មក​កម្ពុជា​គឺ​ពិតជា​ទទួល​បានការ​ពេញចិត្ត​ពីអ​តិថិ​ជន។ យើង​ជឿជាក់​ថា ភាពជា​ដៃគូ​នេះ​នឹង​បង្កើតដាន​ដ៏​រឹងមាំ​មួយ​សម្រាប់​ពួក​យើង​នៅក្នុង​ប្រទេស​កម្ពុជា និង​សូម្បីតែ​កន្លែង​ផ្សេងទៀត”។ នេះជាការលើកឡើងរបស់លោកស្រី Phonepasong Mixab ដែលជាសហ​នាយក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​របស់ LOCA។
 

លោក កែ ប៊ិ‍ន សូរស្មី ជានាយកប្រតិបត្តិក្រុមហ៊ុនខនភ្លូអិនស៍ (ខាងឆ្វេង) ជាមួយនឹង លោក Souliyo Vongdala ដែលជានាយកប្រតិបត្តិ និងលោកស្រី Phonepasong Mixab​ ដែលជាងសហស្ថាបនិករបស់ LOCA  (ខាងស្តាំ)
 
ការណែនាំរបស់ក្រុមហ៊ុនខនភ្លូអិនស៍៖ ពីការចូល​ទីផ្សារ​ទៅ​ជា​ការបណ្ដាក់ទុន
 
DNA របស់​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍ គឺ​ដើម្បី​លើកទឹកចិត្ត ផ្សព្វផ្សាយ និង​វិនិយោគ​លើ​គម្រោ​ងទំនើបៗ ដែល​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ព្រះរាជាណាចក្រ​ជាច្រើន​ឆ្នាំ។ ជាមួយ LOCA ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍​នឹង​រួមបញ្ចូល​គ្នា និង​ដាក់​ចេញនូវ​ចំណេះដឹង​អំពី​ការ​ចូល​ទីផ្សារ និង​ការ​បណ្តាក់​ទុន​របស់​ខ្លួន​។ នៅពេល​ប្រើប្រាស់​ការ​តភ្ជាប់​ក្នុង​តំបន់​របស់​ខ្លួន ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍​នឹង​សម្របសម្រួល​ការណែនាំ​សកម្មភាព​របស់ LOCA ដល់​​ស្ថាប័ន​បទប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស។
 
អ្នកនាង ​ងៀន រណ្ណ តារា នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍ និង MarCom មានប្រសាសន៍​ថា៖ “យើង​ពិតជា​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ចាប់ដៃ​គូ​ជាមួយ LOCA និង​នាំ​យក​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​របស់​ពួក​គេ​មកកាន់​ទីផ្សារ​កម្ពុជា”។
 
“សំណើ​តម្លៃ​របស់ LOCA ជាពិសេស​គឺ​ស្របតាម​គោលដៅ​របស់​យើង​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​របស់​យើង និង​កន្លែង​ផ្សេងទៀត ហើយ​យើង​មានទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា​ការ​ផ្តល់​របស់ LOCA នឹង​ត្រូវ​បាន​ទទួលយក​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា”។
 
សេនាធិការ​បណ្ដាក់​ទុន​របស់​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍​ ក៏​នឹង​ចាប់​យក​កម្មវិធី LOCA ធ្វើជា​ផ្នែក​មួយ​របស់​ខ្លួន ដើម្បី​ពន្លឿន​ផែនការ​ទទួល​បាន​កំណើន​កម្មវិធី​នេះ ​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​បណ្តាញ​ដៃ​គូ​សក្តា​នុ​ពល និង​មូលនិធិ​វិនិយោគ​របស់​ខ្លួន។
 
កម្ពុជា​ ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ​ សម្រាប់​ក្រុមហ៊ុន​ដែល​ស្វែងរក​ការពង្រីក​ទីផ្សារ​ថ្មី ​នៅក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS)។ ជាមួយនឹង​អត្ថ​ប្រយោជន៍​នៃ​ការ​មាន​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មុខងារ​ដែល​មានកំណត់​ត្រា​ជោគជ័យ​ក្នុង​ប្រទេស​ឡាវ LOCA ពិតជា​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ ក្នុង​ការ​ទាក់ទាញ​ដៃគូ​ដែល​មាន​សក្តា​នុ​ពល​ ឱ្យ​រីក​លូតលាស់ និង​រីកចម្រើន។ ការ​ផ្តល់​ជូន​របស់​ពួក​គេ​ ក៏​ត្រូវគ្នា​ទាំងស្រុង​ ជាមួយនឹង​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែ‍រ។ ភាពជា​ដៃគូ​របស់​យើង​ជាមួយ LOCA នឹង​មិន​ត្រឹមតែ​ធានា​បាន​នូវ​ប្រតិបត្តិ​ការ​របស់​ពួក​គេ​ នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បើកឱកាស​ផ្សេងទៀត​ នៅក្នុង​អាស៊ាន​នា​ពេល​អនាគត​ផង​ដែរ។ ជាចុងក្រោយ គម្រោង​នេះ​ក៏​ស្របតាម​បេសកកម្ម​របស់​យើង​ ក្នុង​ការ​នាំ​ប្រទេស​កម្ពុជា​ទៅកាន់​ឆាក​អាជីវកម្ម​ក្នុង​តំបន់ ​ប្រកបដោយ​និរន្តរភាព។ នេះជាការលើកឡើងរបស់លោក កែ ប៊ិន សូរស្មី ដែលជានាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខនភ្លូ​អិន​ស៍​៕
 

លោក កែ ប៊ិ‍ន សូរស្មី ជានាយកប្រតិបត្តិក្រុមហ៊ុនខនភ្លូអិនស៍ (ខាងឆ្វេង) ជាមួយនឹង លោក Souliyo Vongdala ដែលជានាយកប្រតិបត្តិ និងលោកស្រី Phonepasong Mixab​ ដែលជាងសហស្ថាបនិករបស់ LOCA (ខាងស្តាំ)
 
អំពីក្រុមហ៊ុនខនភ្លូអិនស៍

ក្រុមហ៊ុន​ខនភ្លូអិន​ស៍ គឺជា​កាតាលីករ​មួយ​សម្រាប់​ឱកាស​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ាន​សម្រាប់​ក្រុមហ៊ុន និង​អ្នក​វិនិយោគ​ទាំងអស់​ដែល​មាន​ឆន្ទៈ​ក្នុង​ការជំរុញ​ការពង្រីក​របស់​ពួក​គេ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។
 
ដោយមាន​ការ​បំផុសគំនិត​ដោយ​សាវតារ​សហគ្រិន​របស់​យើង វិធី​សាស្រ្ត​ភាពជា​ដៃគូ​អតិថិជន​របស់​យើង ​អនុញ្ញាត​ឱ្យ​អតិថិជន​​យើង​ពង្រីក​យ៉ាង​រលូន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​តំបន់ តាមរយៈ​បណ្ដុំ​ដំណោះស្រាយ​ចំណាយ​តិច​ដ៏​មាន​ប្រសិទ្ធភាព​ ពី​យុទ្ធសាស្ត្រ​ចូល​ទីផ្សារ ការ​គាំទ្រ​ផ្នែក​អភិវឌ្ឍន៍​សាជីវកម្ម និង​អាជីវកម្ម​រហូតដល់​សហការ​វិនិយោគ។


 
​ព័ត៌មាន​បន្ថែម​អំពី​ខនភ្លូ​អិន​ស៍៖ https://www.confluences.asia/
ឈ្មោះ​៖ ងៀន រណ្ណ តារា (ភាសាអង់គ្លេស & បារាំង)
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖ +855 (0)95 901 896
ឈ្មោះ៖ ណឹម មុនីចេស្តា​ (ភាសាខ្មែរ)
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖​ +855 (0)95 696 468
 
អំពី LOCA

LOCA គឺជា​សេវាកម្ម​ហៅ​យានជំនិះ “មាន​អាជ្ញា​បណ្ណ” ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឡាវ។ វា​ជា​ធុរកិច្ច​ថ្មី​ដំបូង​របស់​ឡាវ​ ដែល​បាន​ចុះបញ្ជី​ក្នុង​ទស្សនាវដ្ដី Forbes Asia 100 to Watch។ ចូល​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៨ ឥឡូវនេះ ​វា​ជា​សេវា​តាក់ស៊ី​លំដាប់​លេខមួយ ​ក្នុង​ប្រទេស​ឡាវ។ នៅ​ឆ្នាំ ២០២២ LOCA មាន​រថយន្ត​ជាង ៧០០ គ្រឿង និង​អ្នកប្រើ​ប្រាស់​ជាង ១០០.០០០ នាក់ ​ជាមួយនឹង​សេវាកម្ម​ដែល​អាច​ប្រើ​បាន ២៤ ម៉ោង។ ថ្មីៗនេះ LOCA បាន​បន្ថែម​សេវាកម្ម​ថ្មី​ទៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន ដូចជា​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​ខាងក្រៅ​ ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់រថយន្ត​អគ្គិសនី បណ្តាញ​សាក​​រថយន្ត​អគ្គិសនីល្បឿនលឿន និងប្រព័ន្ធទូទាត់ប្រាក់ Loca Pay។ ព័ត៌មាន​បន្ថែម​អំពី LOCA៖ https://loca.la/
 





 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com