ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញាដែលគិតថាអ្នកមានបញ្ហាពោះវៀនលូនចូលគ្នា 
×![]()
ក្មេង
រោគសញ្ញាដំបូងគេនៃជំងឺពោះវៀនលូនចូលគ្នាអាចកើតឡើងភ្លាមៗលើទារកទើបនឹងកើត ដោយយើងសម្គាល់ដឹង តាមរយៈ ពួកគេយំខ្លាំងដោយសារឈឺពោះ។ ទារកដែលឈឺពោះប្រហែលជាច្បត់ជង្គង់ពួកគេអឹបនឹងទ្រូងនៅពេលយំ។ ការឈឺចាប់របស់ជំងឺពោះវៀនលូនអាចមានបាត់ៗ ជាធម្មតាគឺ ១៥ ទៅ២០នាទីដំបូង។ ចំនួនដងនៃការឈឺចាប់ចុងក្រោយគឺគឺយូរជាងគេ និងកើតឡើងច្រើនដងទៀតផង។
សញ្ញាផ្សេងៗទៀតមានដូចជា៖
• លាមកលាយឈាម និងសម្បោរ
• ក្អួត
• មានដុំនៅពោះ
• ល្ហិតល្ហៃ
សញ្ញាមិនសូវកើតមានដូចជា៖
• រាករូស
• ក្តៅខ្លួន
• ទល់លាមក
ទារកទើបនឹងកើតខ្លះមិនមានការឈឺចាប់ជាក់ស្តែង មិនមានឈាមតាមលាមក ឬដុំនៅពោះដែរ។ ក្មេងធំៗខ្លះឈឺពោះ តែគ្មានសញ្ញាអ្វីផ្សេងឡើយ។
មនុស្សធំ
ដោយសារតែជំងឺពោះវៀនលូនកម្រកើតលើមនុស្សធំ ហើយរោគសញ្ញារបស់វាមិនសូវពិសេសនោះ វាពិតជាពិបាកនឹងកត់សម្គាល់ខ្លាំងណាស់។ ការឈឺពោះគឺជាសញ្ញាដ៏ចំបងជាងគេបំផុត បន្ទាប់មកចង្អោរ ក្អួត និងរាករូស។
ជំងឺពោះវៀនលូនទាមទារឱ្យមានការសង្គ្រោះបន្ទាន់ភ្លាមៗ។ បើសិនជាអ្នក ឬកូនកើតមានរោគសញ្ញាខាងលើ ចូរស្វែងរកសេវាព្យាបាលភ្លាមៗទៅ។
ចំពោះទារកវិញ ចូរចាំថា រោគសញ្ញានៃការឈឺចាប់ និងសញ្ញាបន្ថែមទៀតមានដូចជា ច្បត់ជង្គង់ផ្អឹបនឹងទ្រូងនៅពេលយំ៕
© រក្សាសិទ្ធិដោយ thmeythmey.com