ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​អ្វី​ជា​សញ្ញា​នៃ ជំងឺ​តេតាណូស​?
09, Feb 2023 , 10:59 pm        
រូបភាព
រោគសញ្ញា​នៃ​ជំងឺ​តេតាណូស ជាធម្មតា កើតមាន​ពី ៤ ទៅ ២១ ថ្ងៃ បន្ទាប់​ពី​អ្នក​បាន​ឆ្លង​បាក់តេរី​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​នេះ​។ ជាទូទៅ រោគសញ្ញា​ចាប់ផ្តើម​នៅ ១០ ថ្ងៃ​បន្ទាប់ ប៉ុន្តែ វា​អាច​មាន​តិចតួច​ក្នុងករណី​ដែល​រោគសញ្ញា​កើតមាន​ក្នុង​រយៈពេល​មួយថ្ងៃ ឬ​ជា​ច្រើន​ខែ​។ រោគសញ្ញា​ចម្បងៗ​នៃ​ជំងឺ​តេតាណូស គឺ​មានដូចជា ៖

  • ​សាច់ដុំ​ឡើង​រឹង
  • ​សាច់ដុំ​កន្ត្រាក់​ជាប់​។​
​រោគសញ្ញា​ទាំងនេះ​អាច​នឹង​ប៉ះពាល់​ដល់​សាច់ដុំ ដែល​នៅ​ជិត​បំផុត​ទៅ​នឹង​មុខរបួស​។ បន្ទាប់​មក​ពួក​វា​នឹង​រាលដាល​ទៅ​សាច់ដុំ​ផ្សេងទៀត​ដូចជា ៖
  • ​សាច់ដុំ​ថ្គាម ដែល​ធ្វើឱ្យមាន​ការលំបាក​ខ្លាំង​ក្នុង​ការបើក​មាត់
  • ​សាច់ដុំ​បំពង់ក ដែល​ធ្វើឱ្យ​ពិបាក​ក្នុង​ការ​លេប​អាហារ
  • ​សាច់ដុំ​មុខ ដែល​ធ្វើឱ្យ​វា​មើលទៅ​ដូចជា​មាន​នរណា​ម្នាក់​ដែល​កំពុង​ញញឹម
  • ​សាច់ដុំ​ក ដែល​ធ្វើឱ្យ​ផ្អៀង​ក្បាល​ទៅ​មួយ​ចំហៀង
  • ​សាច់ដុំ​ទ្រូង ដែល​ធ្វើឱ្យ​ការដកដង្ហើម​មានការ​លំបាក
  • ​សាច់ដុំ​ខ្នង ដែល​ធ្វើអោយ​មាន​ការឈឺចាប់​ឆ្អឹងខ្នង
  • សាច់ដុំ​ពោះ
  • ​សាច់​ដុំដៃ
  • ​សាច់ដុំ​ជើង ។​
  • ​ប្រសិនបើ​បានទទួល​ការព្យាបាល តេតាណូស ជាធម្មតា​គឺ​ជា​ស្ថានភាព​មួយ​ដែល​មាន​រយៈពេល​ខ្លី ហើយ​មាន​រោគសញ្ញា​វិវត្ត​ប្រហែល​ពីរ​សប្តាហ៍​។ ក្នុង​អំឡុង​ពេល​នេះ ការ​កន្ត្រាក់​សាច់ដុំ​ជាប់​អាច​មាន​រយៈពេល​ជាច្រើន​នាទី និង​អាច​បន្ត​រយៈពេល​បី ឬ​បួន​សប្តាហ៍​។ រោគ​សញ្ញា​ផ្សេងទៀត​នៃ​ជំងឺ​តេតាណូស​អាច​រួមមាន​ដូចជា គ្រុនក្តៅ​ខ្លាំង បែក​ញើស សម្ពាធ​ឈាម​ឡើង​ខ្ពស់ បេះដូង​លោត​ញាប់​ជាដើម​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com