ជាតិ
ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នឹងមកទស្សនកិច្ចនៅកម្ពុជា
09, Feb 2023 , 10:51 am        
រូបភាព
លោក Frank-Walter Steinmeier និងភរិយា នឹងមកពីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។ bundespraesident
លោក Frank-Walter Steinmeier និងភរិយា នឹងមកពីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។ bundespraesident
ដោយ: រួបរួម
ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងភរិយា នឹងមកពីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។ នេះយោងតាមគេហទំព័រផ្លូវការរបស់ប្រធានាធិបតី។

 
នៅភ្នំពេញ ប្រមុខរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងមានកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗ មេដឹកនាំនយោបាយ និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន។ 
 
ជាមួយគ្នានេះ លោក Steinmeier នឹងឈ្វេងយល់ដោយផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចខំប្រឹងប្រែងបោសសម្អាតមីន ដែលកំពុងគាំទ្រដោយអាល្លឺម៉ង់ រួមទាំងអំពីការងារជួសជុលនៅបរិវេណប្រាសាទអង្គរវត្ត។
 
គាត់នឹងសិក្សាដោយផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនដែលអាល្លឺម៉ង់កំពុងគាំទ្រ និងអំពីការងារជួសជុលដែលកំពុងធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត។ លោក Steinmeier ក៏នឹងទៅទស្សនាទីតាំងអនុស្សាវរីយ៍មួយដែលរំលឹកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមនៃអំពើភេរវកម្ម ផងដែរ។
 
នៅថ្ងៃទី១៦ លោក និងលោកស្រី Elke Bundenbender នឹងបន្តទៅកាន់ប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com