ជាតិ
អបអរសាទរ! ព្រឹទ្ធចារ្យ៩រូបបន្ថែមទៀត ទទួលបានគោរមងារថ្នាក់ជាតិ «មត៌កមនុស្សរស់»
10, Feb 2023 , 9:43 am        
រូបភាព
រូបថតពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ
រូបថតពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ
ដោយ: រួបរួម
ព្រឹទ្ធាចារ្យចំនួន៩រូប ទទួលបានការប្រោសប្រទានគោរមងារ «មត៌កមនុស្សរស់» ដោយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈព្រះរាជក្រឹត្យមួយចុះថ្ងៃទី៤ ខែកុម្ភៈ។

 
តាមព្រះរាជក្រឹត្យស្តីពីមត៌កមនុស្សរស់នៅព្រះរាជាណាចក្រកម្ពុជា និងសេចក្តីក្រាបថ្វាយបង្គំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះករុណាព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារថ្នាក់ជាតិ ជូន ព្រឹទ្ធាចារ្យទាំង៩រូប។
 
ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជា «គរុនាដកា គិន យិន», ព្រឹទ្ធាចារ្យ ជា យុទ្ធា ជា «ទេពហត្ថកោសល្យ ជា យុទ្ធា», ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជា «ចម្មការភិរក្ស ជឿន សុផាន», ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជា «ពិភក្តិតន្តី ញុច ហឿន»។
 
រីឯព្រឹទ្ធាចារ្យសិល្បៈ ណាន សាម័យ ជា «នាដកីនិម្មិត ណាន សាម័យ», ព្រឹទ្ធាចារ្យ ប៊ិន វិន ជា «បោរាណាចារ្យ ប៊ិន វិន», ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជា «ទេពសោភ័ណ ម៉ក់ ជាង», ព្រឹទ្ធាចារ្យ ឯក ពេជ ជា «ទេពវោហារ ឯល ពេជ» និងព្រឹទ្ធាចារ្យ អ៊ឹម ស្រួន ជា «មហានាដកគរុវិជ្ជា អ៊ឹម ស្រួន»៕
 


គរុនាដកា គិន យិន ជំនាញល្ខោន​បុរាណវត្តកៀន​ស្វាយក្រៅ


ទេពហត្ថកោសល្យ ជា យុទ្ធា ជំនាញចម្លាក់ប្រាក់


ចម្មការភិរក្ស ជឿន សុផាន ជំនាញ​ល្ខោន​ស្បែកធំ


ពិភត្តិតន្តី ញុច ហឿន ជំនាញតន្ត្រីជនជាតិដើមភាគតិច
  

នាដកីនិម្មិត ណាន សាម័យ ជំនាញ​របាំជនជាតិដើមភាគតិច


បោរាណាចារ្យ ប៊ិន វិន  ជំនាញអាចារ្យពិធីចូលម្លប់


ទេពសោភ័ណ ម៉ក់ ជាង ជំនាញតម្បាញហូលពិតាន


ទេពវោហារ ឯល ពេជ ជំនាញចាប៉ី​ដងវែង


មហានាដកគរុវិជ្ជា អ៊ឹម ស្រួន ជំនាញល្ខោនទោលវត្តស្វាយអណ្តែត


Tag:
 មត៌កមនុស្សរស់
© រក្សាសិទ្ធិដោយ thmeythmey.com