កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម ដាក់គោលដៅយកមេដាយមាស១០០ ពីការប្រកួតស៊ីហ្គេមនៅកម្ពុជា
12, Feb 2023 , 9:29 pm        
រូបភាព
អត្តពលិកកីឡាហែលទឹកជម្រើសជាតិវៀតណាម ក្រោយឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។ រូបពី VNA
អត្តពលិកកីឡាហែលទឹកជម្រើសជាតិវៀតណាម ក្រោយឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។ រូបពី VNA
ដោយ:
សហព័ន្ធកីឡាអូឡាំពិកវៀតណាម ដាក់គោលដៅដណ្តើមមេដាយមាស១០០ និងបញ្ចប់នូវចំណាត់ថ្នាក់លេខ៣ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Vietnam Plus នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

 
វៀតណាម នឹងចូលរួមប្រកួតលើ ៣០ប្រភេទកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា។ ជាមួយគ្នានេះ សហព័ន្ធកីឡាជាតិវៀតណាម ត្រៀមរៀបចំទីភ្នាក់ងារប្រឆាំងសារធាតុញៀននឹងកីឡា ដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងលើការញាំ និងការប្រើប្រាស់ថ្នាំ ដើម្បីជៀសវាងមានអត្តពលិកខ្លួន មានការលួចប្រើសារធាតុញៀន និងសារធាតុបំប៉ន ដែលច្បាប់ហាមឃាត់ មុនការប្រកួតស៊ីហ្គេមមកដល់។
 
គណៈកម្មាធិការកីឡាជាតិវៀតណាម បានស្នើឱ្យសហព័ន្ធនីមួយៗពន្លឿនការរៀបចំ និងការសម្រេចនូវផែនការ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អត្តពលិកឱ្យឈានដល់កម្រិតសមត្ថភាពខ្ពស់បំផុត។ វៀតណាម​ មិនបានដាក់បញ្ចូលកីឡាមួយចំនួនដូចជា ទូកកានូ, គូរ៉ាស, បាញ់កាំភ្លើង និងកីឡាកាយវប្បកម្ម ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឡើយ។
 
គួរំលឹកថា វៀតណាម ជាប្រទេសដែលទទួលបានជោគជ័យខ្លាំងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយទទួលបានមេដាយមាសចំនួន ២០៥ ឈរតំណែងកំពូលតារាង ក្នុងនាមខ្លួនជាម្ចាស់ផ្ទះ៕
 
 

Tag:
 វៀតណាម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com