ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នក​ដែល​មាន​ឈាម​ប្រភេទ​០ មាន​ចរិត​បែបណា​?
15, Feb 2023 , 10:59 pm        
រូបភាព
កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​អត្តចរិត​របស់​មនុស្ស​ដែល​មាន​ប្រភេទ​ឈាម​ខុសៗ​គ្នា​រួច​មក​ហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​O​វិញ​ម្តង​។ តើ​មាន​ចរិត​បែប​ណា​ទៅ​?

 
​អ្នក​ដែល​មាន​ឈាម​ប្រភេទ​នេះ ទោះបីជា​ដាក់​ម៉ោង​រោទិ៍​ក៏​មិន​ក្រោក​តាម​ម៉ោង​រោទិ៍​ដែរ​។ គេ​ជា​មនុស្ស​ដែល​តែងតែ​ភ្លេច​ទិញ​នូវ​របស់​សំខាន់​ពេល​ដែល​ទៅ​ផ្សារ​ម្តងៗ ដោយ​ត្រឡប់មកផ្ទះ​វិញ​ទើប​ចាំ​។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​មាន​ប្រាក់ខែ​ប៉ុន្មាន​ចាយ​ទាំងអស់​គ្មាន​សល់​ឡើយ​។ ជាង​នេះ​ទៅ​ទៀត​គេ​ជា​មនុស្ស​ដែល​មាន​ភាព​អត់ធ្មត់​ខ្ពស់ ហើយ​ក៏​ចូល​ចិត្ត​ឈ្លក់​វង្វែង​នឹង​ខ្លួនឯង​ដែរ​។ គេ​ជា​មនុស្ស​ដែល​មាន​ចំណង់​ចំណូល​ចិត្តច្រើន ហើយ​ស្រឡាញ់​សត្វ​ខ្លាំងណាស់​។ ហើយ​នៅពេល​ដែល​មើល​រឿង តែងតែ​ទប់​អារម្មណ៍​របស់​ខ្លួន​មិន​យំ​តាម​តួអង្គ​កំសត់​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com