ជាតិ
សង្គមជាតិ
ឡាន-ម៉ូតូ ដែលត្រូវបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជាកើនដល់ជាង ៦,៨លានគ្រឿង​
16, Feb 2023 , 12:15 pm        
រូបភាព
រថយន្ត និងម៉ូតូ ដែលត្រូវបានចុះបញ្ជីប្រើប្រាស់នៅទូទាំងប្រទេសកើនដល់​ ៦ ៨៧៧ ២៦៩គ្រឿង។ ចំនួននេះ គឺគិតចាប់ពីឆ្នាំ១៩៩០ មកដល់ដំណាច់ឆ្នាំ២០២២។​

 
 របាយការណ៍អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា ក្នុងចំណោមយានយន្តសរុបខាងលើដែលបានចុះបញ្ជី គឺមានរថយន្តប្រភេទធុនស្រាល​ចំនួន​៧៤៤ ៧៥៥ គ្រឿង, រថយន្តធុនធ្ងន់ មាន​២៨៨ ២៧៨គ្រឿង និងម៉ូតូ មានចំនួន ៥ ៨៤៤ ២៣៦ គ្រឿង។
 
ដោយឡែក​ យានយន្តដែលដើរដោយថាមពលអគ្គីសនីក៏បានកើនដល់ជាង៦០០គ្រឿង ផងដែរ។ 
 
ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការបានចុះបញ្ជីស្លាកលេខយានយន្តបានចំនួន៣៦ ៦៨០  ជាមួយនឹងប្រាក់ចំណូល៧៨,៥ពាន់លានរៀល (ប្រមាណ១៩លានដុល្លារអាម៉េរិក)។  ក្នុងនោះ ការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនមាន ៦ ៦៦៦ស្លាក ដែលក្រសួងទទួលបានចំណូលជាង៤១,៥ពាន់លានរៀល ខណៈ ៣០ ០១៤ទៀត គឺជាស្លាកលេខពិសេស(រាជធានី-ខេត្ត) ដែលផ្តល់ចំណូលឱ្យរដ្ឋបាន៣៧ពាន់លានរៀល៕ 
 

Tag:
 ឡាន-ម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com