ជាតិ
ខេត្តព្រះសីហនុ មានកោះដ៏ស្រស់ស្អាតចំនួន៣២
×
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ខេត្តព្រះសីហនុ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ដ្បិតថាសម្រស់ឆ្នេរមានខ្សាច់សក្បុស។ ក្រៅពីតំបន់ឆ្នេរ ខេត្តនេះ ក៏មានកោះតូច-ធំ ដែលពោរពេញដោយសក្តានុពលទេសចរណ៍ចំនួន៣២ និងមានផ្ទៃក្រឡាជាង១៦២ គីឡូម៉ែត្រផងដែរ។
តំបន់កោះទាំងចំនួន៣២ រួមមាន កោះសង្សា, កោះថាស, កោះថ្មដុស, កោះថ្មី, កោះទ្រាស, កោះពស់, កោះពូឡូវៃ, កោះព្រីង, កោះព្រឺស, កោះរ៉ុង, កោះរ៉ុងសន្លឹម, កោះសំពោច, កោះសេះ, កោះស្រមោច,កោះតាកៀវ, កោះដែកគោល, កោះតាទាម, កោះចន្លុះ, កោះគុណ, កោះក្របី និងកោះកោងកាង។
ជាមួយគ្នានេះ ទេសចរភាគច្រើនទៅកម្សាន្តនៅ កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ច្រើនជាងគេ។ លក្ខណៈពិសេសរបស់បណ្តាកោះក្នុងខេត្តនេះ គឺឆ្នេរខ្សាច់សក្បុស អមជាមួយនឹងទេសភាពព្រៃឈើលើកោះ និងធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរគ្រប់កន្លែងមកកម្សាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។
រូបភាពពី ក្រសួងទេសចរណ៍
ចំណែកឯ តំបន់កោះទេសចរណ៍មួយចំនួនក្នុងខេត្តព្រះសីហនុ កំពុងតែមានសក្តានុពលក្នុងការអភិវឌ្ឍយ៉ាងខ្លាំង។ សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឲ្យកាន់តែមានភាពល្អប្រសើរ៕
រូបភាពពី ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com