កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ដណ្តើមបាន Top4, Arsenal ឡើងកំពូលតារាងវិញ ឯ Everton និង Bournemouth គេចផុតតំបន់កាត់ចោល
20, Feb 2023 , 10:59 am        
រូបភាព
Tottenham Hotspur ដណ្តើមបានចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League វិញ ក្រោយឈ្នះ West Ham United ២-០ ក្នុងការប្រកួតលីគនៅថ្ងៃទី១៩ ខែកុម្ភៈ។ Newcastle United ធ្លាក់ទៅលេខ៥ ឯ Everton និង AFC Bournemouth គេចផុតតំបន់គ្រោះថ្នាក់ក្រោយរកបាន៣ពិន្ទុរៀងខ្លួន។ Arsenal ដណ្តើមបានកំពូលតារាងលីគអង់គ្លេស និងនាំមុខគូប្រជែង Manchester City ២ពិន្ទុវិញ។



Emerson និង Son Heung-min ជួយ Spurs ទទួលបាន៣ពិន្ទុបន្ថែម ពីក្រុម West Ham ក្នុងការប្រកួតលីគអង់គ្លេសសប្តាហ៍ទី២៤។ ៣ពិន្ទុនេះក៏បានជួយក្រុមលោក Antonio Conte ដណ្តើមបានចំណាត់ថ្នាក់ទី៤ ពី Newcastle វិញដោយនាំមុខ១ពិន្ទុ។
 
ឆ្លងកាត់ការប្រកួត២៤លើក ក្រុមរហស្សនាមមាន់ខ្នាយមាសរកបាន៤២ពិន្ទុ តាមពីក្រោយក្រុមលេខ៣ Manchester United ចំនួន ៧ពិន្ទុ។ Man Utd នៅរក្សាចំណាត់ថ្នាក់ទី៣ដដែលដោយរកបាន២៩ពិន្ទុ ក្រោយឈ្នះ Leicester City ៣-០។
 
Arsenal ត្រឡប់ទៅកំពូលតារាងវិញ ក្រោយវាយបកយកឈ្នះ Aston Villa ៤-២ ស្របពេល Manchester City ធ្លាក់ទៅលេខ២វិញ ក្រោយស្មើ Nottingham Forest។ កាំភ្លើងធំ ប្រកួត២៣លើកមាន៥៤ពិន្ទុ នាំមុខក្រុមការពារជើងឯក២ពិន្ទុ ប៉ុន្តែប្រកួត២៤លើក។
 
Everton និង Bournemouth គេចផុតពីតំបន់កាត់ចោលក្រោយរកបានជ័យជម្នះរៀងខ្លួនក្នុងការប្រកួតសប្តាហ៍ទី២៣របស់ពួកគេ។ Everton​ ឈ្នះ Leeds United ១-០ ស្របពេល Bournemouth ឈ្នះ Wolves ១-០ ដូចគ្នា។ 
 
Everton ឡើងទៅចំណាត់ថ្នាក់ទី១៦ ក្នុងតារាងលីគកំពូលអង់គ្លេសដោយរកបាន២១ពិន្ទុ ស្មើពិន្ទុ Bournemouth ដែលឈរលេខរៀងទី១៧។ West Ham ធ្លាក់ទៅលេខ១៨ ដែលជាតំបន់ត្រូវកាត់ចោល ជាមួយ Leeds និងក្រុមបាតតារាង Southampton៕
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com