ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រៀបចំកម្មវិធី «អេជេនស៊ីពានរង្វាន់តារា» ដើម្បីអបអរសាទរដល់អ្នកឯកទេសផែនការហិរញ្ញវត្ថុឆ្នើមប្រចាំឆ្នាំ២០២២​
20, Feb 2023 , 2:59 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៣ - ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «អេជេនស៊ីពានរង្វាន់តារា»ដើម្បីអបអរសាទរ និងផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់អ្នកឯកទេសផែនការហិរញ្ញវត្ថុឆ្នើមសម្រាប់សមិទ្ធផលការងារដ៏ល្អប្រសើររបស់ពួកគាត់ សម្រាប់ឆ្នាំ២០២២កន្លងទៅ។អ្នកឯកទេសផែនការហិរញ្ញវត្ថុឆ្នើមទាំងនោះ មានដូចជា អ្នកដឹកនាំអភិវឌ្ឍន៍អាជីវកម្មប្រធានក្រុមអភិវឌ្ឍន៍អាជីវកម្ម និង​អ្នកឯកទេសផែនការហិរញ្ញវត្ថុ។
 
កម្មវិធីនេះ​មានការអញ្ជើញចូលរួមពីលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍និង លោក ផូ នេត្រ នាយកប្រតិបត្តិនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្ម
ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀត និងបុគ្គលិកនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្ម។



លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រ​សាសន៍ថា៖ “ក្រុមហ៊ុនតែងតែទទួលស្គាល់ និងផ្តល់ជារង្វាន់លើកទឹកចិត្ដដល់បុគ្គលឆ្នើម​ៗចំពោះការខិតខំប្រឹងប្រែងបំពេញការងារនិងកា ររួមចំណែកជួយដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។ នៅក្នុងឆ្នាំ២០២២ថ្នាក់ដឹកនាំផ្នែកលក់កំពូលៗរបស់យើង បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជួយឲ្យក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការរីកលូតលាស់លឿនជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ យើងបាន​រៀប​ចំកម្មវិធី​ដ៏​អស្ចារ្យ​មួយនេះឡើង ​ដើម្បី​អបអរសាទរដល់សមិទ្ធផលនិងផ្តល់ជារង្វាន់លើកទឹកចិត្ត ជាការថ្លែងអំណរគុណដល់ពួក​គាត់។”
 
លោក ផូ នេត្រនាយកប្រតិបត្តិនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្មបានលើកឡើងថា៖ “ខ្ញុំពិតជាមានមោទកភាពនិងសូមអរគុណដល់សមាជិកទាំងអស់ នៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្ម សម្រាប់ការរួមចំណែករបស់ពួកគាត់នាពេលកន្លងមកនេះ។យើងសម្រេចបានលទ្ធផលដ៏អស្ចារ្យសម្រាប់ឆ្នាំ២០២២កន្លងទៅ ដោយសម្រេចបានលើសគោលដៅដែលយើងបានកំណត់។
 
ជាងនេះទៀត យើងមានអ្នកឯកទេសផែនការហិរញ្ញវត្ថុ ចំនួន​១នាក់សម្រេចបានបទដ្ឋានស្តង់ដាអន្តរជាតិCourt of Table (COT) និង ​៥នាក់ផ្សេងទៀត សម្រេចបាន បត្រដ្ឋានស្តង់ដាអន្តរជាតិ MillionDollars Round  Table (MDRT)។ យើងពិតជាមានមោទកភាពខ្លាំងណាស់ សម្រាប់លទ្ធផលដែលសម្រេចបាន​និងការរួមចំណែកដ៏សំខាន់របស់ពួកគាត់ ក្នុងការជួយក្រុមគ្រួសារនៅកម្ពុជា ដើម្បីរៀបចំផែនការហិរញ្ញវត្ថុសម្រាប់មនុស្សជាទីស្រលាញ់។”
 


អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការរីកលូតលាស់លឿនបំផុតមួយ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាយហ្វ៍  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង “Tokyo
Stock Exchange”។​
 
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្ត ឈរនៅក្បែរអតិថិជនរបស់យើងជានិច្ចនិងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង “អតិថិជនជាចម្បង”។ ក្រុមហ៊ុន បានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់សហគមន៍ក្នុងមូលដ្ឋាន។
 
ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសកម្មសរុប ចំនួន​ ៥៣៨ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង៤៣ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២​៕
 
អត្ថបទពាណិជ្ជកម្ម


 
 
 

Tag:
 Mycut Agency
© រក្សាសិទ្ធិដោយ thmeythmey.com