អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក ទៅដល់ទីក្រុងកៀវក្នុងដំណើរទស្សនកិច្ចមិនប្រកាសមុន
20, Feb 2023 , 5:22 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែកុម្ភៈ បានទៅដល់អ៊ុយក្រែន ដោយមិនបានប្រកាសជាមុន។ នេះបើតាមការបញ្ជាក់របស់សមាជិកសភាអ៊ុយក្រែន លោកស្រី Lesia Vasylenko លើបណ្តាញសង្គម Twitter នៅថ្ងៃទី២០ ខែកុម្ភៈ។

 
ស្របពេលសង្រ្គាមនៅអ៊ុយក្រែន ឈានចូលខួបមួយឆ្នាំ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានធ្វើទស្សនកិច្ចនៅក្រុងកៀវ ដោយមិនបានប្រកាសជាមុន។ នេះជាដំណើរទស្សនកិច្ចលើកដំបូង ទៅអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមកើតមាននៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ លោក​ បៃឌិន ជជែកពីការផ្តល់ជំនួយបន្ថែម យន្តហោះចម្បាំង និងអាវុធផ្សេងទៀត ទៅរដ្ឋាភិបាលក្រុងកៀវ ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី។
 
ស្របគ្នានេះ មន្រ្តីការទូតជាន់ខ្ពស់ចិន លោកវ៉ាង យី ត្រូវបានរំពឹងនឹងធ្វើទស្សនកិច្ចនៅក្រុងមូស្គូផង។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី២០ ខែកុម្ភៈ បានអះអាងថា លោកវ៉ាង អាចនឹងជួបជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីជជែកពីការស្វែងរកដំណោះស្រាយសន្តិភាពលើសង្រ្គាមដែលអូសបន្លាយរយៈពេល ១ឆ្នាំ៕ 
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com