ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍សៀវភៅធំជាងគេបំផុតលើពិភពលោក Big Bad Wolf ចាប់ផ្តើម​ផ្លូវ​ការ​ហើយ​នៅ​ផ្សារទំនើប​អូឡាំព្យា
22, Feb 2023 , 4:03 pm        
រូបភាព
 ភ្នំពេញ៖ ពិព័រណ៍សៀវភៅលំដាប់ពិភពលោក Big Bad Wolf Books ដែលមានកំណើតនៅម៉ាឡេស៊ី បានបង្ហាញ​វត្តមាន​ជាថ្មីម្តងទៀត​ហើយនៅ​កម្ពុជា។ នា​ពិធី​សម្ពោធ​ពិព័រណ៍សៀវភៅដ៏ធំនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពី​សំណាក់​លោក ខៀវ កាញា​រីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books លោកឧកញ៉ា អ៊ុក ចន្ថា និងអ្នកស្រីអគ្គនាយិកាផ្សារទំនើបអូឡាំព្យា ព្រមទាំងបងប្អូនក្រុមការងារសារព័ត៌មានជាច្រើននាក់។
 
ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណជនចូលរួមដោយសេរី ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១២យប់ ហើយ​មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះ នឹងបន្តរយៈពេលកាន់តែយូរជាងមុនទៅទៀត គឺរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯណោះ។ 
 


អ្នកចូលចិត្ដអានសៀវភៅនៅក្នុង​រាជ​ធានីភ្នំពេញ អាចទទួលបានសៀវភៅដែលមានតម្លៃសមរម្យស្មើនឹង១ដុល្លារឡើងទៅ ក្នុងមួយក្បាល នៅក្នុងពិព័រណ៍សៀវភៅ  Big Bad Wolf Book Sale Cambodia 2023 ។
 
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ​ Big Bad Wolf Books បានរៀបចំព្រឹត្តិការណ៍​ពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅបណ្តា​ប្រទេសចំនួន១៥ ក្នុងនោះមាន៣៧ទីក្រុង ដែលពួកគេបានទៅដល់ និងរៀបចំ​ប្រារព្ធពិធីនេះឡើង។
 
ជាមួយនឹងការដាក់តាំងលក់សៀវភៅនេះ Big Bad Wolf ចង់កសាង វប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទត្រូវយកមកដាក់តាំង មានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។



មិនត្រឹមប៉ុណ្ណោះ សម្រាប់មិត្តអ្នកអានដែលមាននិមិត្តរូប (អាយដល) ជាអ្នកនិពន្ធក្នុងចិត្ត កុំភ្លេចនាំគ្នាមកគាំទ្រពួកគាត់ ពីព្រោះថាក្រៅពីសៀវភៅបរទេស ក៏មានសៀវភៅខ្មែរយើងដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកជាច្រើនរាប់មិនអស់ផងដែរ។
 
ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និង ថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើអោយ ក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ និយាយទៅ Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
 


Big Bad Wolf Book Sale ជឿជាក់លើការតបស្នងទៅកាន់សង្គមវិញ ហើយជឿជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការអាននិងរៀន ទោះពួកគាត់មានឋាន:អ្វីក៏ដោយ។ តាមរយ:សកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ ២០២៣ នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអំពាវនាវ អោយអ្នកចូលរួម ជួយឧបត្ថម្ភជាសៀវភៅនៅកន្លែង “Red Readershood” ដែលមានទីតាំងនៅក្បែរបញ្ជរគិតប្រាក់ នៃពិព័រណ៍សៀវភៅនោះ។  ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្ដួចផ្ដើមនេះតាមរយៈការបរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក ។
 
អ្នកចូលរួម អាចទទួលបានព័ត៌មានលំអិត និងទទួលបានអត្ថប្រយោជន៏បន្ថែមទៀត នៅពិព័រណ៍សៀវភៅ ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ Big Bad Wolf នៅទីនេះ៖ https://bigbadwolfbooks.com/
 











 

© រក្សាសិទ្ធិដោយ thmeythmey.com