ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោងខាស់ និងយូនិកា បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយពិព័រណ៍ត្រីក្នុងស្រុក ក្រោមប្រធានបទ “ត្រីចំណិត យូនិកា គាំទ្រផលិតផលត្រីក្នុងស្រុក និងគាំទ្រវារីវប្បករខ្មែរ”
24, Feb 2023 , 3:08 pm        
រូបភាព
ភ្នំពេញ៖ គម្រោងខាស់ និងយូនិកា បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ “ពិព័រណ៍ត្រីស្រុកយើង” ក្រោមប្រធានបទ “ត្រីចំណិត យូនិកា  គាំទ្រផលិតត្រីក្នុងស្រុកដើម្បីសុខភាព និងសេដ្ឋកិច្ចយើង” នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅសហគ្រាសយូនិកា ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។
 
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីត្រីចំណិតយូនិកា លើកកម្ពស់ផលិតផលត្រីក្នុងស្រុក និងពង្រីកទីផ្សារ ផលិតផលត្រីកែច្នៃ នៅកម្ពុជា តាមរយៈការគាំទ្រវារីវប្បករខ្មែរ និងសហគ្រាសធុនតូច និងមធ្យម អំពីសុវត្ថិភាព និងគុណភាពចំណីអាហារ ឱ្យកាន់តែស៊ីជម្រៅ។
 


ព្រឹត្តិការណ៍ផ្សព្វផ្សាយពិព័រណ៍ត្រីក្នុងស្រុក នឹងមានការអញ្ជើញចូលរួមពីលោក ជីម ហឺស្សីយ នាយកគម្រោងខាស់ លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល ព្រមទាំងអ្នកជំនាញ ផ្នែកសុវត្ថិភាព ចំណីអាហារ សហគ្រាសធុនតូច និងមធ្យម ចូលរួមជជែកពិភាក្សា ចែករំលែកបទពិសោធន៍ បញ្ហាប្រឈមសុវត្ថិភាពចំណីអាហារ ដែលជាកត្តាចម្បង ដែលអតិថិជន ឬអ្នកប្រើប្រាស់គួរយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពផលិតផលត្រីកែច្នៃនៅប្រទេសកម្ពុជា។
 
ព្រឹត្តិការណ៍នេះ ក៏អនុញ្ញាតឱ្យសារធារណជនចូលរួមដោយសេរី ដើម្បីយល់ដឹងកាន់តែច្បាស់អំពីផលិតផលត្រីក្នុងស្រុក និងភ្លក់រសជាតិ ផលិតផលត្រីយូនិកាផងដែរ។  
 
តាមរយៈការគាំទ្រ និងពង្រឹងគុណភាព ទីផ្សារផលិតផលត្រីក្នុងស្រុក និងលើកកម្ពស់វារីវប្បករខ្មែរ យូនិកា ក៏សង្ឃឹមយ៉ាងមុតមាំថា សកម្មភាពទាំងនេះ នឹងចូលរួមចំណែកគាំទ្រផលិតផលត្រីចំណិតពីយូនិកា លើកកម្ពស់គុណភាព ផលិតផលត្រីកែច្នៃនៅកម្ពុជា ឱ្យកាន់តែល្អ ប្រសើរជាងមុន ជាពិសេសលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចំណីអាហារនិងសុខុមាលអ្នកបរិភោគ។ 



បើតាមលោក អីម ថាណូ នាយកបច្ចេកទេសគម្រោងខាស​ បានមានប្រសាសន៍ថា៖ “គម្រោងខាស់ចូលរួមគិតគូរ ពីសុវត្ថិភាពចំណីអាហារ និងសុខភាពរបស់ អ្នកបរិភោគជាចម្បង ក្នុងទិសដៅស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តថ្នាក់ជាតិ។” 
 
ត្រីចំណិតយូនិកាផលិតពីត្រីរ៉ស់ក្នុងស្រុក ១០០% មានប្រូតេអ៊ីនខ្ពស់ មានបរិមាណស្ករ និងអំបិលតិច គ្មានបន្ថែមសារធាតុ រក្សាទុកសុវត្ថិភាព គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ពិសេសមានការសម្រិតសម្រាំងក្នុងការផលិត តាំងពីការភ្ញាស់កូនត្រី ការចិញ្ចឹមថែទាំត្រី ព្រមទាំងកែច្នៃយ៉ាងយកចិត្តទុកដាក់បំផុត។ បន្ថែមពីនេះផលិតផលត្រីរបស់ យូនិកា ត្រូវបានសម្ងួតក្នុងបន្ទប់សូឡា និងវេចខ្ចប់ ទុកដាក់ប្រកបដោយអនាម័យ និង អនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។
 
ព្រឹត្តិការណ៍ផ្សព្វផ្សាយពិព័រណ៍ត្រីក្នុងស្រុក  គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់គម្រោងខាស់ ដែលធ្វើឡើងក្នុង គោលបំណង លើកកម្ពស់ ផលិតផលត្រីកែច្នៃ និងគាំទ្រខ្សែសង្វាក់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ទាំង៣ រួមមាន៖ ផ្សារដាវ៉ាន់ (Davane) យូនិកា (Unica) និងហូមថេសហ្វូដ (Home-Taste Food)។ ក្នុងនោះ សកម្មភាពសំខាន់ៗមួយចំនួន នឹងត្រូវធ្វើឡើងដូចជា ការផលិតវីដេអូផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍ផែនទីបង្ហាញផ្លូវ ការបង្កើតមាតិកាឌីជីថល និងបង្កើត សម្ភារៈផ្សព្វផ្សាយជាដើម៕



ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ 
លោកស្រី ពេជ្រ គីមធា គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា 
អ៊ីម៉ែល : [email protected]
លេខទូរស័ព្ទ: (+855) 10 531 160
 
អំពីយូនិកា៖ 
UNICA គឺជាសហគ្រាសកសិ-ម្ហូបអាហារ និងនេសាទដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដែលដំបូងឡើយយើងធ្វើការជាមួយសហករណ៍កសិកម្ម និងសហគមន៍នេសាទនៅតាមដងទន្លេមេគង្គ និងតំបន់ឆ្នេរ។ ក្រុមហ៊ុនរបស់យើង ត្រូវបានពង្រីក ជាបន្តបន្ទាប់ ដើម្បីគាំទ្រ ផលិតផលកែច្នៃក្នុងស្រុក អ្នកផលិត និងកសិដ្ឋានវារីវប្បកម្មក្នុងខេត្តផងដែរ។ UNICA ក៏មានផលិតផល  សំខាន់ៗ ដែលរួមមាន ត្រីចំណិត ត្រីងៀត ត្រីហឹរ ត្រីឆ្អើរ បង្ការក្រៀម មឹកក្រៀម ត្រីស្រស់ និងផលិតផលមាន់ស្រែផងដែរ។ បន្ថែមពីនេះ UNICA ក៏ផ្តោតសំខាន់ លើផលិតផលរបស់ខ្លួន ដោយធានាគុណភាពខ្ពស់ ទៅតាមការអនុលោមនៃសុវត្ថិភាព ចំណីអាហារ ក្នុងនោះយើងក៏មាន ការផ្គត់ផ្គង់ផលិតផលដល់ដៃគូរហាងលក់រាយ ហាងបៃតង និងផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សហគ្រាស៖
 
អំពីគម្រោងខាស់៖
គម្រោង ខាស់ ជាគម្រោងរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ដែលផ្ដល់ជំនួយដើម្បីជំរុញផលិតកម្មត្រី ឱ្យស្របនឹងតម្រូវការ ទីផ្សារ និងជួយអភិវឌ្ឍន៍ឧស្សាហកម្មវារីវប្បកម្មនិងលើកកម្ពស់ផលិតផលត្រីចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោង ខាស់ ក៏ជួយពង្រឹង ការផលិតចំណី និងផលិតផលត្រី ក៏ដូចជាជួយបង្កើតប្រព័ន្ធទីផ្សារ ដែលរកអាចប្រាក់ចំណេញសម្រាប់ ផលិតផលវារីវប្បកម្មនៅកម្ពុជា៕
 
សម្រាប់ព័ត៌មានបន្ថែម សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CAST ៖
អត្ថបទពាណិជ្ជកម្ម
 








 

© រក្សាសិទ្ធិដោយ thmeythmey.com