កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះ៖ គ្រូកម្ពុជា ថាជួបយុវជនបារាំង ពិបាកជាង ជួបសិង្ហបុរី និងគុយបា
24, Feb 2023 , 8:59 pm        
រូបភាព
លោក លី ជុន (ជនជាតិចិន)គ្រូជម្រើសជាតិកម្ពុជា ឈរបញ្ជាកូនក្រុមក្នុងជំនួបទល់នឹង យុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។
លោក លី ជុន (ជនជាតិចិន)គ្រូជម្រើសជាតិកម្ពុជា ឈរបញ្ជាកូនក្រុមក្នុងជំនួបទល់នឹង យុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។
ដោយ:
លោក លី ជុន គ្រូបង្គោលក្រុមកីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ថាជួបយុវជនអាយុក្រោម ១៩ឆ្នាំបារាំង មានភាពតានតឹងជាងការជួបក្រុមជម្រើសជាតិសិង្ហបុរី និងយុវជនអាយុក្រោម ២១ឆ្នាំគុយបា។ គ្រូជនជាតិចិនរូបនេះ មើលឃើញពីគុនភាពកម្ពស់របស់បារាំង និងការធ្វើរនាំងដ៏ល្អរបស់ពួកគេ ក្នុងការប្រកួតមិត្តភាពអន្តរជាតិចំនួនពីរប្រកួត។



ក្រោយបញ្ចប់ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងជម្រើសជាតិកម្ពុជា និងយុវជនអាយុក្រោម ១៩ឆ្នាំបារាំង នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូជនជាតិចិន លី ជុន ថាជួបសិង្ហបុរី និងគុយបា ងាយជាងប៉ះបារាំង។ ប៉ះ សិង្ហបុរី និងគុយបា កម្ពុជា មិនមានភាពលំបាកច្រើននោះទេ ទាំងការវាយផ្តាច់ ទទួលសេវា ការធ្វើរនាំង និងការវាយសេវា។
 
លោក លី ជុន លើកឡើងថា៖«និយាយដោយស្មោះពីក្នុងចិត្តទៅ ជួបក្រុមយុវជនអាយុក្រោម ១៩ឆ្នាំបារាំងនេះហើយ គឺពិបាកលេងជាងគេ»។ យ៉ាងណាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នឹងកែតម្រូវបន្ថែមលើចំនុចជាឧបសគ្គ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
 
គួបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា និងភ្ញៀវយុវជនអាយុក្រោម ១៩ឆ្នាំបារាំង នៅជើងទី១ កម្ពុជា ចាញ់បារាំង ៣-០សិត(២៥-២៣,២៥-២១,២៥-២៣)។ នៅជើងទី២ កម្ពុជា សងសឹកនាំជ័យជមនះមកវិញដែលបញ្ចប់ដោយលទ្ធផល ៣-១សិត(២៥-២១,២៥-២០,២១-២៥,២៥-១៩)៕
 

Tag:
 កីឡាបាល់ទះ
 លី ជុន
© រក្សាសិទ្ធិដោយ thmeythmey.com