កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Man City ឈ្នះរៀងខ្លួន ឯ Liverpool បានត្រឹមស្មើ
26, Feb 2023 , 11:13 am        
រូបភាព
Arsenal នៅរក្សាចំណាត់ថ្នាក់កំពូលតារាង Premier League ក្រោយយកឈ្នះ Leicester City ១-០ ស្របពេលម្ចាស់ការពារតំណែងជើងឯក Manchester City លត់ AFC Bournemouth ៤-១។ Livepool យ៉ាប់យ៉ឺនក្នុងការប្រជែងតំណែង Top4 បន្ទាបពីបានត្រឹមស្មើ Crystal Palace ០-០។



មួយគ្រាប់របស់ Gabriel Martinelli គ្រប់គ្រាន់ដើម្បីជួយក្រុមលោក Mikel Arteta ទទួលបាន៣ពិន្ទុបន្ថែម សម្រាប់ការប្រកួតទល់ Leicester ក្នុងជំនួបលីគសប្តាហ៍ទី២៤ ថ្ងៃទី២៥ ខែកុម្ភៈ។ 
៣ពិន្ទុបន្ថែមនេះ កាំភ្លើងធំនៅរក្សាចំណាត់ថ្នាក់កំពូលតារាងដដែល ដោយមាន៥៧ពិន្ទុ នាំមុខគូប្រជែង Man City ចំនួន២ពិន្ទុ។ Man City កើនដល់៥៥ពិន្ទុ ក្រោយយកឈ្នះ Bournemouth ៤-១ ក្នុងការប្រកួតសប្តាហ៍ទី២៥របស់ពួកគេ។ ៤គ្រាប់របស់ក្រុមមេឃខៀវសម្រេចបានដោយ Julian Alvarez Erling Haaland Phil Foden និងធ្វើឱ្យចូលទីខ្លួនឯងរបស់ Chris Mepham ឯមួយគ្រាប់របស់ Bournemouth ធ្វើបានដោយ Jefferson Lerma។
 
ក្រឡេកទៅ Liverpool ឯណោះវិញ នៅតែយ៉ាប់យ៉ឺនដដែលក្រោយមិនអាចរកបាន៣ពិន្ទុ ក្នុងជំនួបសប្តាហ៍ទី២៣។ ហង្សក្រហមបានត្រឹមស្មើ ០-០ ប៉ុណ្ណោះទល់ Crystal Palace។ ក្រុមលោក Jurgen Klopp រកបាន៣៦ពិន្ទុ ពីការប្រកួត២៣លើក តាមពីក្រោយក្រុមលេខ៤ Tottenham Hotspur ចំនួន៦ពិន្ទុ។
 
Leeds United គេចផុតតំបន់ត្រូវកាត់ចោល តាមរយៈជ័យជម្នះលោកក្រុម Southampton ១-០ ស្របពេល Everton ចូលតំបន់គ្រោះថ្នាក់វិញក្រោយចាញ់ Aston Villa ២-០។ Bournemouth រួម Southampton​ សុទ្ធតែនៅតំបន់ត្រូវកាត់ចោល៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com