ជាតិ
សង្គមជាតិ
នាយករងវិទ្យាល័យម្នាក់នៅកំពង់ឆ្នាំង ត្រូវបាន​បញ្ជូន​ទៅតុលាការ​លើ​ករណីចាប់រំលោភសិស្ស
26, Feb 2023 , 3:59 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកឈ្មោះ កំពង់ឆ្នាំង ប៉ុស្ដិ៍ទាន់ហេតុការណ៍ KGPN
រូបភាពពីហ្វេសប៊ុកឈ្មោះ កំពង់ឆ្នាំង ប៉ុស្ដិ៍ទាន់ហេតុការណ៍ KGPN
ករណីនាយករងសាលា ចាប់រំលោភសិស្សក្នុងខេត្តកំពង់ឆ្នាំងត្រូវបានបញ្ជូនទាំងសំណុំរឿង ជនសង្ស័យ និងភស្តុតាងផ្សេងៗមកតុលាការហើយនិងរង់ចាំការកាត់ក្ដី។ នេះបើតាមការបញ្ជាក់ពីលោក ស្រី សុដា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ឆ្នាំង។

 
លោក ស្រី សុដា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ជនជាប់ចោទឈ្មោះ ង៉ែត សុខខេង ជានាយករង នៅវិទ្យាល័យមួយដែលស្ថិតក្នុងភូមិសាលាលេខ៥ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានប្ដឹងពីបទរំលោភសេពសន្ថវៈកាលពីថ្ងៃទី២០ ខែកុម្ភៈ។ 
 
ក្រោយការស៊ើបអង្កេត និងភស្តុតាងផ្សេងៗ ជនសង្ស័យវ័យ៤១ឆ្នាំរូបនោះត្រូវបានឃុំ និងបន្តបញ្ជូនមកតុលាការតាំងពីថ្ងៃទី២៣ ខែកុម្ភៈដើម្បីរង់ចាំការកាត់ក្ដីរបស់តុលាការ។​ «យើងបានដោះស្រាយ ស៊ើបហើយហើយឥឡូវបញ្ជូនជនសង្ស័យទៅតុលាការហើយដែរ រង់ចាំការកាត់ក្ដីរបស់តុលាការ»។ នេះជាការលើកឡើងរបស់លោក ស្រី សុដា ដែលបន្តថាក្នុងចំណោមភស្ដុតាងបញ្ជូនទៅតុលានោះ ក៏មានឃ្លីបទាក់ទងនឹងវីដេអូអាសអាភាសផ្សេងៗផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com