ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការដើរ អាច​ទប់ស្កាត់​ជំងឺ​តម្រង​នោម​
27, Sep 2023 , 6:29 am        
រូបភាព
អ្នកស្រាវជ្រាវ​ជនជាតិ​តៃវ៉ាន់​ បាន​រកឃើញថា អ្នកជំងឺ​តម្រងនោម ​គួរតែ​ដើរ​ឱ្យបាន​ច្រើន បើ​មិន​ចង់​លាង​ឈាម ប្តូរ​តម្រងនោម ឬ​ស្លាប់​ទាំង​ក្មេង​វ័យ​។​



​វេជ្ជបណ្ឌិត ឈី យី​ជូ (Che-Yi Chou) បាន​និយាយថា៖«​ក្នុង​មួយ​សប្តាហ៍ បើ​អ្នកដើរ​យ៉ាងតិច​ឱ្យ​បាន​ម្តង​ក្នុង​រយៈពេល៣០នាទី អ្នក​ប្រាកដ​ជា​ទទួល​បាន​លទ្ធ​ផល​គួរ​ជាទី​ពេញចិត្ត ហើយ​វារឹត​តែ​ល្អប្រសើរ​បន្ថែមទៀត បើ​អ្នក​អាច​ដើរ​បាន​ញឹកញាប់ និង​យូរ​ជាង​នេះ»​។​
 
​អ្នកជំងឺ​ដែល​ដើរ​ហាត់ប្រាណ ​បាន​កាត់បន្ថយ​អត្រា​មរណភាព​របស់​ពួក​គេ ​ដល់​ទៅ​មួយ​ភាគ​បី ក្នុងអំឡុងពេល​នៃ​ការស្រាវជ្រាវ។ ហើយ​មាន​អ្នកជំងឺ​តិចជាង ២១% ដែល​ត្រូវ​ទទួល​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ដើរ​។​
 
អ្នកជំងឺ​ដើរ​កាន់តែច្រើន កាន់តែ​ល្អ​។ ធៀប​ទៅនឹង​អ្នក​មិន​ដើរ អ្នក​ដែល​ដើរ​លើសពី ៧ ដង​ ក្នុង​មួយ​សប្តាហ៍ អត្រា​ស្លាប់​របស់​ពួកគេ ​មាន​ការថយចុះ​ដល់​ទៅ ៥៩%​។​
អ្នក​ចូលចិត្ត​ដើរ​មាន​សុខភាព​ល្អ​ប្រសើរ​ ជាង​អ្នក​ដែល​មិន​ដើរ​។ អ្នកដើរ​ប្រឈមមុខ​តិច​ជាង​ទៅនឹង​បញ្ហា​សុខភាព​ដ​ទៃ​ទៀត​ផង​ដែរ ដូច​ជា​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម​៕

© រក្សាសិទ្ធិដោយ thmeythmey.com