កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជឺជីតស៊ូ៖កម្ពុជា ឈរលំដាប់ទី៧ ខណៈម្ចាស់ផ្ទះថៃ ឈ្នះមេដាយច្រើនជាងគេ
27, Feb 2023 , 2:59 pm        
រូបភាព
ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ក្រោយទទួលមេដាយ។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ក្រោយទទួលមេដាយ។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
ដោយ:
អត្តពលិកកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ១ ខណៈម្ចាសផ្ទះថៃ ឈ្នះមេដាយមាស១១ ប្រាក់៦ និងសំរឹទ្ធ១៣ ពីការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើង​ឯក​អាស៊ី ​លើក​ទី​៧ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​ទីក្រុង​បាងកក ប្រទេសថៃ។

 
កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា ដណ្តើមបានមេដាយប្រាក់១ លើប្រភេទវិញ្ញាសាគូបុរស-នារី (SHOW MIXED) ។ ចំណែកមេដាយប្រាក់ទី២ ធ្វើបានដោយកីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតលើវិញ្ញាសាគូនារី (SHOW​ FEMALE) និងមេដាយសំរឹទ្ធ១ ធ្វើបានដោយកីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតលើវិញ្ញាសាគូបុរស (SHOW MALE)។
 
ម្ចាស់ផ្ទះថៃ ឈ្នះមេដាយច្រើនជាងគេក្នុងនោះមេដាយមាស១១ ប្រាក់៦ និងសំរឹទ្ធ១៣ កាហ្សាក់ស្ថាន មេដាយមាស៤ ប្រាក់៧ និងសំរឹទ្ធ១០, អេមីរ៉ាតអារ៉ាប់រួម មេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១ ,ហ្វីលីពីន មេដាយមាស៣ និងសំរឹទ្ធ១ ,វៀតណាម មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៨។ ចំណែកហ្សកដានី មេដាយមាស១ អ៊ីរ៉ាក់ មេដាយប្រាក់២ និងសំរឹទ្ធ១ ,ឆាយនីសតៃប៉ិ មេដាយប្រាក់២ ,សិង្ហបុរី មេដាយប្រាក់១ ,អ៊ីរ៉ង មេដាយសំរឹទ្ធ៣ ,កូរ៉េខាងត្បូង មេដាយសំរឹទ្ធ៣, ឥណ្ឌាមេដាយសំរឹទ្ធ២ ,ម៉ាឡេស៊ី មេដាយសំរឹទ្ធ១ និងអារ៉ាប៊ីសាអូឌីត។
 
គួបញ្ជាក់ថា ប្រតិភូ កីឡាករ-កីឡាការិនី ជឺជីតស៊ូជម្រើសជាតិកម្ពុជា ១៨រូប ចូលរួមប្រកួត​កីឡាជឺជីតស៊ូជ្រើសរើសជើង​ឯក​អាស៊ី ​លើក​ទី​៧ ដែល​មានប្រទេសចំនួន ១៥ចូលរួម ធ្វើឡើង​ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២៣ នៅ​ទីក្រុង​បាងកក ប្រទេសថៃ៕
 

Tag:
 កីឡាជឺជីតស៊ូ
 ASEAN
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com