ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ អុឹម​ប៊ី (​ខេ​មបូឌា​) រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ ក្លាយជា​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​
27, Feb 2023 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី​២៧ កុម្ភៈ ២០២៣  , រាជធានី​ភ្នំពេញ​៖ ធនាគារ អុឹម​ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក ឬ​ជា​ភាសា​អង់គ្លេស MBCambodia បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងការ​ក្លាយជា​ធនាគារពាណិជ្ជ​ពេញលេញ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ក្នុង​ព្រឹ​ត្ដិ​ការណ៍​ដ៏​អធិកអធម​នេះ មានការ​ចូលរួម​ពី​គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​អបអរសាទរ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ដែល​ប្រ​ព្រឹ​ត្ដទៅ​ក្រោម​អធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​, លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា​, លោក ឡឺ​វ ជុង ថៃ អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​នៃ​ធនាគារ MB Group និង​លោក  ឌី​ញ ក្វាង ហ៊ុយ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ MBCambodia ។ 
 
​លោក ឡឺ​វ ជុង ថៃ អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​នៃ​ធនាគារ MB Group បាន​មានប្រសាសន៍ថា​៖ «​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ក្នុងការ​ពង្រីក​ធនាគារ MB Bank មកកាន់​ប្រទេស​កម្ពុជា ពិធី​បើកសម្ពោធ​ដ៏​ធំ​នេះ បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ដំណើរ​ប្រកបដោយ​ផ្លែផ្កា​របស់​យើងខ្ញុំ ដែល​ក្លាយជា​ធនាគារពាណិជ្ជ​ពេញលេញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​ក៏​ជា​ឱកាស​សម្រាប់​យើងខ្ញុំ ដើម្បី​លើក​កែវ​អបអរសាទរ​ជាមួយ​ដៃគូ​របស់​យើង និង​ថ្លែងអំណរគុណ​ដល់ ការគាំទ្រ​របស់​ពួកគាត់ ហើយ​ថែមទាំង​ណែ​នាំនូវ​ធនាគារ MBCambodia និង​សេវាកម្ម​របស់​យើងខ្ញុំ​ផងដែរ​។​»
 


​ធនាគារ MBCambodia ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០១១ ក្នុងនាម​ជា​សាខា​ប្រចាំ​កម្ពុជា តែ​សព្វថ្ងៃនេះ ធនាគារ MBCambodia បានចាប់ផ្តើម​ដំណើរការ​ជា​ធនាគារពាណិជ្ជ​មួយ ដែលមាន​ចក្ខុវិស័យ​រយៈពេល​វែង ក្នុងការ​ផ្តល់ជូន​អតិថិជន នូវ​សេវាកម្ម​ធនាគារ​ផ្សេងៗ​ជាច្រើន​។ ផលិតផល និង​សេវាកម្ម​សំខាន់ៗ​របស់​ធនាគារ MBCambodia រួមមាន​៖ សេវា​ធនាគារ​បុគ្គល និង​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ « ធនាគារ អុឹម​ប៊ី (​ខេ​ម​បូ​ឌា​) និង​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​តម្លាភាព​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដទៃទៀត ព្រមទាំង​នាំមក​នូវ​បទពិសោធន៍ ធុរកិច្ច បច្ចេកវិទ្យា​ទំនើបៗ ន​វា​នុ​វត្ត​ភាព និង​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​ឲ្យ​កាន់តែ​សម្បូរបែប ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​បន្ថែមទៀត នៅពេល​បច្ចុប្បន្ន ក៏ដូចជា​នាពេល​អនាគត និង​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​ទីផ្សារ​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ »



​អ្វីដែល​សំខាន់បំផុត គួបផ្សំ​នឹង​សមត្ថភាព និង​ជំនាញ​ឌីជីថល​ពី​ក្រុមហ៊ុន MB Group ធនាគារ MBCambodia នឹង​ណែនាំ​សេវាកម្ម​ធនាគារ​បែប​ឌីជីថល​ដល់​អតិ​ជិ​ជន ប្រកបដោយ​សុវត្ថិភាព និង​ភាពទំនើប​តាម​វិស័យ​ធនាគារ​បែប​ឌីជីថល​ដែល​កំពុង​រីកដុះដាល​នៅ​ប្រទេស​កម្ពុជា​។ 
 
​លោក ឡឺ​វ ជុង ថៃ បាន​បន្ដថា​៖ «​ដោយសារ​យើង​ឈានចូល​យុគសម័យ​ឌីជីថល​យ៉ាង​ឆាប់រហ័ស ការផ្តោត​សំខាន់​របស់ យើងខ្ញុំ គឺ​លើ​ការផ្តល់​ភាពងាយស្រួល​តាមរយៈ​បច្ចេកវិទ្យា​ធនាគារ​ឌីជីថល​ប្រកបដោយ​ន​វា​នុ​វត្ត​ភាព​។ គោលបំណង​របស់ យើងខ្ញុំ គឺ​ផ្តល់នូវ​សេវា​ធនាគារ​ទំនើប​ដល់​បុគ្គល ស្ថាប័ន និង​សហគ្រាស​នានា​ទូទាំងប្រទេស​កម្ពុជា​។​»
 
​ជាមួយគ្នានេះ កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ MBCambodia ក៏បាន​ប្រារព្ធ​ពិធី​សម្ពោធ​ការិយាល័យ​កណ្តាល ដែលមាន​អាសយដ្ឋាន​នៅ​អាគារ​លេខ ១៤៦ (Keystone Tower) មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កម្ពុជា​។​ចំណែក​សាខា​អូរ​ឬ​ស្សី មាន​អាសយដ្ឋាន​នៅ​អាគារ​លេខ ៤៣៩ មហាវិថី​ព្រះមុនីវង្ស (​ផ្លូវ​លេខ​៩៣) សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ ធនាគារ​ដំណើរការ​ចាប់ពី​ម៉ោង ០៨:០០​ព្រឹក ដល់ ៥:០០​ល្ងាច - រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Mekhela Agency
© រក្សាសិទ្ធិដោយ thmeythmey.com