ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
«​ពុល​ថ្នាំ ឬ​ចំណី​» ត្រូវធ្វើ​សង្គ្រោះ​បឋមយ៉ាងដូចម្ដេច​?
01, Mar 2023 , 6:59 am        
រូបភាព


• ពុល​ដោយ​ការ​លេប ៖ ត្រូវ​យក​អ្វី​ដែល​សេសសល់ នៅ​ក្នុង​មាត់​របស់​ជន​រង​គ្រោះ​ចេញ​។ បើ​សង្ស័យ​ថា ពុល​ថ្នាំ​សម្អាតផ្ទះ ឬ​សារធាតុ​គីមី​ផ្សេង​ៗ​ទៀត ត្រូវ​អាន​ស្លាក​សញ្ញា​នៅ​លើ​ដប និង​ធ្វើ​តាម​សេចក្តីណែនាំ សម្រាប់​ការ​ពុល​ដោយ​ចៃដន្យ​។
 
• ពុល​នៅ​លើ​ស្បែក ៖ ត្រូវ​ដោះ​សម្លៀក​បំពាក់ ដែល​បាន​ប៉ះពាល់ ដោយ​ប្រើ​ស្រោមដៃ ហើយ​លាង​ជម្រះ​ស្បែក​ពី ១៥ ទៅ ២០ នាទី ដោយ​ប្រើប្រាស់​ទឹក​ហូរ​។
 
• ពុល​នៅ​ក្នុង​ភ្នែក ៖ ត្រូវ​លាង​សម្អាត​ភ្នែក ជាមួយ​ទឹក​ត្រជាក់ ឬ​ក្តៅ​ឧ​ណ្ណ​ៗ រយៈពេល ២០ នាទី ឬ​រហូត​ដល់​ក្រុម​សង្គ្រោះ​បាន​មក​ដល់​។
 
• ពុល​ដោយ​ការ​ស្រូប ៖ ត្រូវ​ដាក់​ជន​រង​គ្រោះ នៅ​ក្នុង​កន្លែង​ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ តាម​ដែល​អាច​ធ្វើ​បាន​។
 
• បើ​ជន​រង​គ្រោះ​ក្អូ​ត ត្រូវ​ផ្អៀង​ក្បាល​ទៅ​ម្ខាង ដើម្បី​ទប់ស្កាត់​ការ​ឈ្លក់​។
 
• ចាប់ផ្តើម​ចលនា​បេះដូង បើ​ជន​រង​គ្រោះ បាត់​សញ្ញា​ជីវិត ដូច​ជា ចលនា ការ​ដកដង្ហើម ឬ​ក្អក​ជាដើម​។
 
• ត្រូវ​ប្រមូល​ដប​ថ្នាំ​គ្រាប់ កញ្ចប់ ឬ​ធុង ជាមួយ​ស្លាក​សញ្ញា​សម្គាល់ និង​ព័ត៌មាន​ផ្សេង​ៗ​ទៀត អំពី​ការ​ពុល ហើយ​ផ្ញើ​វា ជាមួយ​ក្រុម​រថយន្ត​សង្គ្រោះ​បន្ទាន់​ផង​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com