ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata រៀបចំពិធីជួបជុំជាមួយភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២​
28, Feb 2023 , 2:59 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី​២៨ ខែកុម្ភៈ​ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រគល់រង្វាន់ជូនភ្នាក់ងារលក់រាយឆ្នើម ប្រចាំឆ្នាំ២០២២​ ក្នុងពិធីជប់លៀងជួបជុំ ជាមួយភ្នាក់ងារលក់រាយទូទាំងប្រទេស កាលពីថ្ងៃទី១៧ កុម្ភៈ ២០២៣។​

ក្នុងពិធីជួបជុំជាមួយភ្នាក់ងារលក់រាយ ជាង​ ៥០០​នាក់ ​​​ក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ភ្នាក់ងារលក់រាយ ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន ក្នុងការ​ពាំនាំនូវផលិតផល​ និងសេវាកម្មនានារបស់ Smart ទៅកាន់ទីផ្សារសម្រាប់អតិថិជនផងដែរ។​


 
លោក Ziad Shatara​ នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានចែករំលែកពីចំណាប់អារម្មណ៍រំភើបរីករាយ​ នៅក្នុងកម្មវិធីថា​៖ «ជាការពិតណាស់ ទូរគមនាគមន៍គឺជាវិស័យដែលមានការផ្លាស់ប្តូរលឿន។​ ហេតុដូច្នេះហើយនៅក្រុមហ៊ុន Smart Axiata យើងតែងតែស្វែងរកឱកាសថ្មី ក្នុងការផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែម សម្រាប់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន និងដៃគូអាជីវកម្មជាទីស្រឡាញ់របស់យើង។»
 
លោកបានបន្ថែមទៀតថា​៖ «យើងពិតជារីករាយយ៉ាងក្រៃលែង ដែលមានដៃគូគាំទ្រដូចអ្នកទាំងអស់គ្នា ដើម្បីជួយឲ្យផលិតផល និងសេវាកម្មរបស់ Smart Axiata​ កាន់តែមានភាពទូលំទូលាយនៅលើទីផ្សារ។ យើងពិតជារីករាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់បន្ថែមពីអំពីតម្រូវការទីផ្សារ ដែលយើងអាចផ្តល់ការគាំទ្រ​បន្ថែមទៀតបាន»។
  


ក្នុងពិធីជួបជុំមួយនេះ ​ក៏មានការសម្តែងបន្តផ្ទាល់ពីសិល្បករខ្មែរល្បីល្បាញ រួមមាន​កញ្ញា​ស៊ិន សុជាតា​ លោក វុទ្ធី ក្រុម MC Sey x King Chi និងអ្នកនាង ឱក សុគន្ធកញ្ញា ​ដើម្បីញ៊ាំងបរិយាកាសកម្មវិធី ឲ្យកាន់តែមានភាពរីករាយផងដែរ។
 
គួរបញ្ជាក់ថា ក្រុមហ៊ុនស្មាត មានសេវា 4G LTE និងភ្នាក់ងារលក់រាយប្រចាំឆ្នាំនៅទូទាំង ២៥ រាជធានី-ខេត្ត ដែលមានភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទូរស័ព្ទទូទាំងប្រទេស។​
 
សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពីSmart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសប៊ុ​កផ្លូវការ https://www.facebook.com/SmartAxiata ។
 


អំពីក្រុមហ៊ុន Smart 
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយ ក្នុងទ្វីបអាស៊ី។
 
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បង បច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំ ផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែប រួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាន និងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រ ច្រើនជាង ៩៩% ភាគរយ នៅទូ​ទាំងព្រះរាជាណាចក្រកម្ពុជា ។
 
ក្រុមហ៊ុន ក៏កំពុងបម្លែងខ្លួនយ៉ាងសកម្ម ទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្ត លក្ខណៈស៊ីវិល័យ ប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូ ជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជា នៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់)នាក់ ក្នុងនោះ រួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នា ក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
 
អត្ថបទពាណិជ្ជកម្ម






 
 

© រក្សាសិទ្ធិដោយ thmeythmey.com