កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជឺជីតស៊ូ៖ កម្ពុជា ឈ្នះមេដាយ៧ ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ
01, Mar 2023 , 10:29 am        
រូបភាព
ការសម្តែងវិញ្ញាសា Duo FEMAL ដោយកីឡាការិនី ទឹន សុវណ្ណលីនណា និងហេង ស៊ីវហ៊ាង។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
ការសម្តែងវិញ្ញាសា Duo FEMAL ដោយកីឡាការិនី ទឹន សុវណ្ណលីនណា និងហេង ស៊ីវហ៊ាង។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
ដោយ:
កីឡាជឺជីតស៊ូកម្ពុជា ទទួលបានមេដាយសរុប៧ ក្នុងនោះមានមេដាយប្រាក់៤ និងសំរឹទ្ធ៣ ពីការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៧ នាទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

 
ការប្រកួតថ្ងៃទីមួយ កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា ដណ្តើមបានមេដាយប្រាក់១ លើប្រភេទវិញ្ញាសាគូបុរស-នារី (SHOW MIXED) ចំណែកមេដាយប្រាក់ទី២ ធ្វើបានដោយកីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតលើវិញ្ញាសាគូនារី (SHOW​ FEMALE) និងមេដាយសំរឹទ្ធ១ ធ្វើបានដោយកីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតលើវិញ្ញាសាគូបុរស (SHOW MALE)។
 

ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជឺជីតស៊ូជម្រើសជាតិកម្ពុជា ក្រោយបញ្ចប់ពិធីបំពាក់មេដាយ។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
 
ប្រកួតថ្ងៃទីពីរ កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស Duo MALE ទទួលបានមេដាយប្រាក់១ កីឡាការីនី ហេង ស៊ីវហ៊ាង និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស-នារី Duo MIXED ទទួលបានមេដាយប្រាក់១។ កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា វិញ្ញាសាគូបុរស-នារី  Duo MIXED ទទួលបានមេដាយសំរឹទ្ធ១ និងកីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតវិញ្ញាសាគូនារី Duo FEMALE ទទួលបានមេដាយសំរឹទ្ធ១។
 
សម្រាប់វិញ្ញាសា DUO Show កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ខណៈម្ចាស់ផ្ទះថៃឈរលេខ១ មានមេដាយមាស៣ ប៉ាគីស្ថាន ឈរលេខ៣ ឈ្នះមេដាយប្រាក់១ និងវៀតណាម ឈរលេខ៤ ទទួលបានមេដាយសំរឹទ្ធ៤។
 
ទាំងពីរវិញ្ញាសា DUO Show និង Duo MIXED ម្ចាស់ផ្ទះថៃ ឈ្នះមេដាយច្រើនជាងគេ ឈរលេខ១ ជាមួយមេដាយមាស១៦ ប្រាក់១១ និងសំរឹទ្ធ១៦ តាមពីក្រោយដោយកាហ្សាក់ស្ថាន ដែលឈ្នះមេដាយមាស១០ ប្រាក់១២ និងសំរឹទ្ធ១៧។ កម្ពុជា ឈរលេខ១២ ដោយទទួលបានមេដាយសរុប៧ ក្នុងនោះប្រាក់៤ និងសំរឹទ្ធ៣ ក្នុងចំណោម២៤ប្រទេស។
 
គួបញ្ជាក់ថា ប្រតិភូ កីឡាករ-កីឡាការិនី ជឺជីតស៊ូជម្រើសជាតិកម្ពុជា ១៨រូបបានទៅចូលរួមប្រកួត​កីឡាជឺជីតស៊ូជ្រើសរើសជើង​ឯក​អាស៊ី ​លើក​ទី​៧ ដែល​មានប្រទេសចំនួន ៣០ចូលរួម ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២៣ នៅ​ទីក្រុង​បាងកក ប្រទេសថៃ៕
 

Tag:
 កីឡាជឺជីតស៊ូ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com