កីឡាអន្តរជាតិ
អន្តរជាតិ
Pogba បង្ហាញខ្លួនលើកដំបូង ខណៈ Juventus ឈ្នះ Torino ៤-២
01, Mar 2023 , 11:09 am        
រូបភាព
Paul Pogba បង្ហាញខ្លួនលើកដំបូងឱ្យ Juventus ក្រោយអវត្តមានរយៈពេលយូរគិតចាប់តាំងពីចាកចេញពី Manchester United មក។ ចូលលេងដំបូង Pogba ក៏បានជួយសេះបង្កង់ឈ្នះ Torino ៤-២ ក្នុងការប្រកួតលីគកំពូលអ៊ីតាលី Serie A នៅថ្ងៃទី២៨ ខែកុម្ភៈ។



Juventus បានបន្តរកបានជ័យជម្នះរបស់ខ្លួនក្នុងទម្រង់ដ៏ល្អ ដើម្បីរក្សាក្តីសង្ឃឹមក្នុងការបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top4។ ជ័យជម្នះរបស់ក្រុមលោក Massimiliano Allegri ធ្វើបានដោយការវាយបកយកឈ្នះ Torino ៤-២។ 
 
នៅវគ្គទី១ ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ២-២ បន្តែបន្ទាប់ពីអ្នកចាត់ការលោក Allegri ឱ្យ Paul Pogba ប្តូរចូលជំនួស Enzo Barrenechea នៅនាទី៦៨ គ្រាប់បាល់ក៏បានកើតឡើងឡើងដល់ទៅ២គ្រាប់ជាបន្តបន្ទាប់នៅនាទី ៧១ និង៨១ ដែលសម្រេចបានដោយ Bremer និង Adrien Rabiot។
 
ក្រោយជ័យជម្នះនេះ Juventus ឡើងទៅឈរចំណាត់ថ្នាក់ទី៧ ដោយរកបាន៣៥ពិន្ទុ ពីការប្រកួត២៤លើក តាមពីក្រោយក្រុមកំពូលតារាង Napoli ចំនួន៣០ពិន្ទុ និងក្រុមលេខ៤ Lazio ចំនួន១០ពិន្ទុ។
 
ដោយនៅសល់១៤ប្រកួតទៀតទើបបញ្ចប់រដូវកាល ២០២២-២៣នេះ Juventus ដែលរងការពិន័យដក១៥ពិន្ទុ ដោយសារល្មើសច្បាប់កិច្ចព្រមព្រៀងផ្ទេរកីឡាករ នៅតែមានឱកាសប្រជែងយកចំណាត់ថ្នាក់ Top4 នៃលីគកំពូលអ៊ីតាលី សម្រាប់កៅអី Champions League រដូវកាលក្រោយ៕
 

Tag:
 Paul Pogba
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com