ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ទារក​ក្នុង​ផ្ទៃ ដកដង្ហើម​កើត​ដែរ​ទេ​?
01, Mar 2023 , 10:59 pm        
រូបភាព
ទារក​ក្នុង​ផ្ទៃ​ត្រូវបាន​ចិញ្ចឹម​ដោយ​ជីវជាតិ អុកស៊ីសែន និង​អ្វីៗ​ផ្សេង​ទៀត​សម្រាប់​ការលូតលាស់​ជាប់​រហូត​។ ថ្វី​បើ​ទារក​កំពុង​តែ​ទទួលបាន​អុកស៊ីសែន​ខណៈពេល​កំពុង​តែ​នៅក្នុង​ផ្ទៃ​ក៏ដោយ ក៏​គេ​មិន​អាច​ដកដង្ហើម​បាន​ដូច​យើង​ដែរ​។ សម្រាប់​សួត​របស់​ទារក​វិញ​ចាប់ផ្តើម​លូតលាស់​បាន​លុះត្រាតែ​គេ​អាយុ​បាន ១២​សប្តាហ៍​។ ក្នុង​ពេល​នេះ​ដែរ ក្លែប​សួត​ខាងស្តាំ​និង​ឆ្វេង​ចាប់ផ្តើម​លូតលាស់ និង​មាន​ការ​កន្ត្រាក់​តិចតួច​ដែរ​។ ថ្វី​បើ​ការ​កន្ត្រាក់​នេះ​មិន​អាចឲ្យ​ទារក​ដកដង្ហើម​បាន​ក៏​ដោយ​ក៏​វា​អាច​ជួយ​ឲ្យ​លូតលាស់ដ​ល់​សាច់ដុំ​ទ្រូង​បានដែរ​។

 
​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ពរ​ពោះ​បាន ១៥​សប្តាហ៍​ពេញលេញ អ្នក​អាច​នឹង​សម្គាល់​ដឹង​ចលនា​នៃ​ការដកដង្ហើម​របស់​កូន​ហើយ​។ រឿង​នេះ​មិនមែន​មានន័យថា ទារក​កំពុងតែ​ទទួលបាន​អុកស៊ីសែន​ពី​សួត​របស់​ពួកគេ​ទេ ប៉ុន្តេ​អុកស៊ីសែន​ដែល​គេ​ទទួល​បាន​គឺ​ចេញពី​ម្តាយ​ទៅ​វិញ​ទេ​តាមរយៈ​ទង​សុក​។
ចលនា​នៃ​ការដកដង្ហើម​អាច​នឹង​ត្រូវការ​ពេល​យូរ​ព្រោះថា សាច់ដុំ​សួត​ត្រូវកា​រលំ​ហាត់ប្រាណ ដើម្បី​ត្រៀម​លក្ខណៈ​រួចជាស្រេច​មួយ​សម្រាប់​ធ្វើកា​រ​ពេញ​មួយ​ជីវិត​ក្រោយពី​កើត​។ នៅពេល​ស្ថិតក្នុង​ផ្ទៃ​ម្តាយ ថង់​ទងសួត​របស់​ទារក​គឺ​ពោរពេញ​ទៅ​ដោយ​ទឹក​ដែល​វា​ធ្វើឲ្យ​កាន់តែ​ពិបាក​សម្រាប់​ទារកទ​ទួលបាន​សាច់ដុំ​ទ្រូង​រឹងមាំ​។ ពេល​ឈានដល់​ត្រីមាស​ទី​២ ចលនា​នៃ​ការដកដង្ហើម​នឹង​កើនឡើង ហើយ​ទារក​ក៏​កំពុងតែ​បង្កើត​សាច់ដុំ​សួត​ផងដែរ​។ នៅ​ត្រីមាស​ទី​៣ ការដកដង្ហើម​នឹង​ក្លាយទៅជា​មុខងារ​ដ៏​សំខាន់​បំផុត ហើយក៏​ជា​ការ​ហាត់ប្រាណ​ដ៏​សំខាន់​សម្រាប់​គេ​ដែរ​។
ទោះបីជា​យ៉ាងណា​ក៏ដោយ ទារក​ក្នុង​ផ្ទៃ​មិន​អាច​ដកដង្ហើម​បាន​ទេ​ដរាបណា​គេ​មិន​ទាន់​ចេញពី​ក្នុង​ពោះ​ម្តាយ​។ ប៉ុន្តែ​ការដកដង្ហើម​របស់គេ​កំពុងតែ​រៀន​ធ្វើ​ខណៈពេល​កំពុង​តែ​នៅក្នុង​ពោះ​។

ទារក​នឹង​ចេះ​ដកដង្ហើម​ដំបូង​គេ​បំផុត​នៅពេល​គេ​កើតចេញពី​ពោះ​ម្តាយ​បាន​ភ្លាម​។ ខណៈពេល​ដែល​ទារក​ភាគច្រើន​យំ​ដោយ​ខ្លួនឯង និង​ខ្លះទៀត​ត្រូវការ​គ្រូពេទ្យ​ជួយ​ឲ្យគេ​យំ​។ នៅពេល​ដែល​ទងសុក​ត្រូវបាន​កាត់ ពេល​នោះ​ហើយ​ដែល​ទារក​ចាប់ផ្តើម​ប្រើ​សួត​របស់​គេ​ដើម្បី​ដកដង្ហើម​ដោយ​ខ្លួនឯង​។ នៅពេល​ទារ​ករៀន​ដកដង្ហើម ចេញ​ឬ​ចូល នឹង​ជួយ​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​សួត​របស់គេ​ផង​។ ករណី​បែប​នេះ​ក៏​អនុញ្ញាតិឲ្យ​មាន​លំហូរ​ឈាម​ទៅកាន់​សួត និង​សរសៃឈាម​ដឹក​អុកស៊ីសែន​ចិញ្ចឹម​រាងកាយ​បាន​ទាំងមូល​ផង​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com