កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man Utd ទម្លាក់ West Ham ឡើងវគ្គ៨ក្រុម ឯ Spurs និង Southampton ហាលអាវ
02, Mar 2023 , 10:07 am        
រូបភាព
Manchester United កក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ FA Cup តាមរយៈការវាយបកយកឈ្នះ West Ham United ក្នុងលទ្ធផល ៣-១។ Tottenham Hotspur និង Southampton ហាលអាវត្រឹមវគ្គ១៦ក្រុម បន្ទាប់ពីចាញ់ក្រោយថ្វីជើងក្រុមនៃលីគកម្រិតទី២ និងទី៤អង់គ្លេស។



Said Benrahma រកគ្រាប់បាល់នាំមុខឱ្យ West Ham នៅនាទី៥៤ ក្រោយបញ្ចប់វគ្គទីមួយក្នុងលទ្ធផល ០-០ នាជំនួបវគ្គ១៦ក្រុមនៅកីឡដ្ឋាន Old Trafford។ នៅនាទី៧៧ Nayef Aguerd ខ្សែការពារ West Ham ធ្វើឱ្យបាល់ចូលទីខ្លួនឯង មុន Alejandro Garnacho បន្ថែមគ្រាប់ទី២ឱ្យ Man Utd នៅនាទី៩០។ ៥នាទីបន្ទាប់ ពោលគឺនាទី៩+៥ Fred បន្ថែម១គ្រាប់ទៀត ដើម្បីជួយក្រុមលោក Erik ten Hag ឈ្នះក្រុមលោក David Moyes ៣-១។

 ជ័យជម្នះនេះ បានជួយក្រុមបិសាចក្រហមឡើងទៅជួប Fulham នៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ FA Cup រដូវកាល ២០២២-២៣នេះ។
Spurs បានធ្លាក់ចេញពី FA Cup ត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Sheffield United នៃលីគលំដាប់ទី២អង់គ្លេស Championship ក្នុងលទ្ធផល ១-០។ Sheffield United ត្រូវថបន្តទៅជួប Blackburn Rovers នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។

អ្វីដែលចាប់អារម្មណ៍ Grimsby Town ក្រុមនៃលីគលំដាប់ទី៤អង់គ្លេស League 2 បានទម្លាក់ Southampton ដោយយកឈ្នះក្នុងលទ្ធផល ២-១ នៅក្រៅដី។ Grimsby ឡើងទៅប៉ះ Brighton & Hove Albion នៅវគ្គ៨ក្រុមចុងក្រោយ។

នៅវគ្គ៨ក្រុមចុងក្រោយ FA Cup នេះ Manchester City ត្រូវតទល់ជាមួយ Burnley។ Burnley បានយកឈ្នះ Fleetwood Town ១-០ នៅវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតវគ្គ៨ក្រុម នឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣៕


Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com