អន្តរជាតិ
លោក វូ វ៉ាន់ធឿង ជាប់ជាប្រធានាធិបតីថ្មីវៀតណាម
02, Mar 2023 , 10:25 am        
រូបភាព
លោក វូ វ៉ាន់ធឿង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់វៀតណាមនៅថ្ងៃទី២ ខែមីនា បន្ទាប់ពីទទួលបានការគាំទ្រពីសភាជាតិ។ លោក វូ វ៉ាន់ធឿង​ នឹងកាន់តំណែងដល់ឆ្នាំ២០២៦។

 
សភាវៀតណាម បានអនុម័តសំណើតែងតាំងលោក វូ វ៉ាន់ធឿង ជាប្រធានាធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២ ខែមីនា ក្រោយទទួលបានការស្នើពីគណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។​ 
 
លោក វូ នឹងក្លាយជាប្រធានាធិបតីវៀតណាមជំនួសលោក ង្វៀន សួនហ្វ៊ុក ដែលសុំលាលែងក្រោយចោមរោមដោយសំណុំរឿងពុករលួយជាមួយនឹងឧបនាយករដ្ឋមន្រ្តី២នាក់ទៀត។ ជាប្រធានាធិបតី លោក វូ ស្ថិតក្នុងចំណោមមេដឹកនាំសសរស្ដម្ភទាំង៣ ដែល៣នាក់ជាអគ្គលេខាធិការបក្ស ប្រធានសភា និងនាយករដ្ឋមន្ត្រី។
 
បច្ចុប្បន្ន លោក វូ ជាសមាជិកក្មេងជាងគេកក្នុងជួរការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការនៃលេខាធិការដ្ឋានគណៈមជ្ឈិមបក្សផងដែរ។​ លោកក៏ត្រូវមើលឃើញថា ជាមនុស្សជិតសិ្នទ្ធអគ្គលេខាបក្ស ង្វៀន ភូជុង និងអាចជាបេក្ខជនម្នាក់ដើម្បីស្នងតំណែងពីលោក ជុង ផង។
 
នៅវៀតណាម តំណែងប្រធានាធិបតី មិនសូវមានអំណាចខ្លាំងដូចលេខាបក្ស និងនាយករដ្ឋមន្រ្តីឡើយ។ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com