កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាស ប៉ាល់ ឆរស្ម៊ី ចាត់ទុកស៊ីហ្គេមនៅកម្ពុជា ជាក្តីស្រមៃចុងក្រោយមុនចូលនិវត្តន៍ពីវ៉ូវីណាម
02, Mar 2023 , 11:44 am        
រូបភាព
កីឡាការិនីវូវីណាម ប៉ាល់ ឆរស្មុី បានឈ្នះមេដាយ២សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម_លើកទី៣១នៅវៀតណាម
កីឡាការិនីវូវីណាម ប៉ាល់ ឆរស្មុី បានឈ្នះមេដាយ២សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម_លើកទី៣១នៅវៀតណាម
ដោយ:
អ្នកនាង ប៉ាល់ ឆរស្ម៊ី កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ចាត់ទុកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាក្តីស្រមៃដ៏ធំចុងក្រោយសម្រាប់អាជីព។ ដោយសារកម្ពុជាជាម្ចាស់ផ្ទះ បានជំរុញឱ្យ ឆរស្ម៊ី នៅបន្តការប្រកួតមួយឆ្នាំទៀតមុនចូលនិវត្តន៍ពីក្រុមជម្រើសជាតិវ៉ូវីណាម។

 
ក្នុងកិច្ចសម្ភាសផ្ទាល់ជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានហ្វឹកហ្វឺនកីឡាវ៉ូវីណាមកម្ពុជា កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានបញ្ជាក់ថា ស៊ីហ្គេមលើកទី៣២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា ជាអ្វីដែលខ្លួនប្រាថ្នា និងចាត់ទុកព្រឹត្តិការណ៍នេះជាក្តីស្រមៃដ៏ធំសម្រាប់ខ្លួន។
 
កីឡាការិនី ប៉ាល់ ឆរស្ម៊ី និយាយថា៖«នាងខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់នូវពេលដែលកម្ពុជាយើងទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះអាចថាជាព្រឹត្តិការណ៍លើកចុងក្រោយរបស់ខ្ញុំ»។
 

កីឡាការិនី ប៉ាល់ ឆរស្ម៊ី(កណ្តាល) ហាត់សមវិញ្ញាសានារី១ បុរស៣ មានអាវុធ។

ម្ចាស់មេដាយមាសទាំង ស៊ីហ្គេម​ ជើងឯកអាសុី និងពិភពលោ លើប្រភេទកីឡាវ៉ូវីណាមចំនួន២៣ មានក្តីប្រាថ្នាដណ្តើមមេដាយមាសបន្ថែមទៀត នៅពេលកម្ពុជាធ្វើម្ចាស់ខាងមុខនេះ។ ក្រៅពីមេដាយមាស២៣ កីឡាការិនី ប៉ាល់ ឆរស្ម៊ី ក៏ឈ្នះប្រាក់២០ និងសំរឹទ្ធ១៣ ផងដែរពីកីឡាអាស៊ីអាគ្នេយ៍ មួយនេះ។
 
អ្នកនាង ប៉ាល់ ឆរស្ម៊ី ដែលប្រកួតលើប្រភេទវិញ្ញាសាសម្តែងមេគុន ច្ចុប្បន្នមានការហ្វឹកហាត់មួយថ្ងៃពីរពេល ព្រឹក និងរសៀល។ ពេលវេលា និងរបៀបហ្វឹកហាត់របស់ ឆរស្ម៊ី រួមមាន ម៉ោង៥ព្រឹករត់បីជុំបរិវេណស្តាតអូឡាំពិក ម៉ោង៨ចាប់ផ្តើមកំដៅសាច់ដុំ ទាញសរសៃ ម៉ោង៩-១០ព្រឹក ចូលជួរហ្វឹកហាត់ ម៉ោង១១ សម្រាក ហើយម៉ោង៣រសៀលចាប់ផ្តើមចូលហ្វឹកហាត់វិញ ហើយសម្រាកម៉ោង៥ល្ងាច៕
 

Tag:
 កីឡាវ៉ូវីណាម
 ប៉ាល់ ឆរស្ម៊ី
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com