កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ ប្រកាសបញ្ជីឈ្មោះកីឡាការិនីបាល់ទះក្នុងសាល២៤នាក់ ត្រៀមប្រកួតស៊ីហ្គេមនៅកម្ពុជា
04, Mar 2023 , 10:40 am        
រូបភាព
ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិថៃ។ រូបពីសមាគមបាល់ទះថៃ
ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិថៃ។ រូបពីសមាគមបាល់ទះថៃ
ដោយ:
សមាគមបាល់ទះប្រទេសថៃ (Thailand Volleyball Association) ប្រកាសបញ្ជីឈ្មោះក្រុមកីឡាការិនីបាល់ទះក្នុងសាល ២៤នាក់សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

 
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ សមាគមបាល់ទះក្នុងសាលប្រកាសបញ្ជីឈ្មោះកីឡាការិនី២៤នាក់ ក្នុងនោះរួមមាន៖ Atcharaphon Khongyos, Chatchuon Moksri, Pimpichaya Kokram, Thanatcha Suksot, Piyanut Phonphan Keetpratch, Darin Pinsuwan, Sutatta, Wu Lim, Kattika Kaew Pin, Nutthima Kubkaew, Waritsara, Sunitra Sriban, Kanchana Srisai Kaew, Charatsaporn Bardasak, Watchariya Nuancham, Wimonrat, Chitphon, Suphatra Pairot, Patcharaphon Sithisat, Nattaporn, Sirima Manakit, Soraya និងPhromla។
 
ក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិថៃ ជាក្រុមដែលឈ្នះមេដាយស៊ីហ្គេមច្រើនជាងសរុប១៩ ក្នុងនោះមេដាយមាស១៥ ប្រាក់២ និងសំរឹទ្ធ២ គិតចាប់តាំងពីឆ្នាំ១៩៧៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាការចូលរួមប្រកួតលើកដំបូងសម្រាប់ក្រុមបាល់ទះនារី៕
 

Tag:
 កីឡាបាល់ទះ
 ថៃ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com