ជាតិ
សង្គមជាតិ
យោធាជាន់ខ្ពស់២រូប ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី 
លោក នាង ផាត និងលោក ម៉ឹង សំផន (រូបពីក្រសួងការពារជាតិ)
×![]()
លោកនាយឧត្តមសេនីយ៍ នាង ផាត និងលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមពីលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ ដែលចេញដោយសម្តេច សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យ បានឲ្យដឹងថា ការតែងតាំងលោក នាង ផាត និងលោក ម៉ឺង សំផន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមនរ្តី គឺធ្វើឡើងតាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បច្ចុប្បន្ន យោធាពាក់ផ្កាយ៤ទាំង២រូបនេះ សុទ្ធតែជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com