ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តឹងច្រមុះ គួរធ្វើដូចម្តេចខ្លះ ? 
×![]()
អាការៈតឹងច្រមុះកើតមានឡើង នៅពេលដែលជាលិកា និង សសៃឈាមនៅក្នុងច្រមុះ ក្លាយជាហើម ប៉ោង ជាមួយនឹងសារធាតុរាវជាច្រើន ដែលវាអាចនឹងបណ្តាលអោយអ្នកមានអារម្មណ៍ថា តឹងណែននៅ ក្នុងច្រមុះ។ អាការៈតឹងច្រមុះនេះ ក៏អាចកើតឡើងបានដោយសារតែ ជំងឺផ្តាសាយ, គ្រុនផ្តាសាយ, ការ មានប្រតិកម្មជាមួយនឹងធូលីដី, លំអងផ្កា ឬ ក៏រោមរបស់សត្វចិញ្ចឹម ឬ ក៏វាអាចជាការឆ្លើយតបទៅនឹង សារជាតិដែលបង្កការរលាក មានដូចជាផ្សែងបារីជាដើម។ មានមនុស្សមួយចំនួន បានមានអាការៈតឹង ច្រមុះនេះជារ៉ាំរ៉ៃ ដោយមិនមានមូលហេតុណាច្បាស់លាស់ ហើយស្ថានភាពនេះ ត្រូវបានគេស្គាល់ថា ការរលាកច្រមុះ ដោយមិនបង្កឡើងដោយសារប្រតិកម្មអាលែហ្សី។ ការតឹងច្រមុះ អាច ឬ មិនអាចកើត មានរួមជាមួយនឹង ការហូរសារធាតុរាវ ឬ ហៀរសំបោរ ចេញពីក្នុងច្រមុះ ។
ជាធម្មតា អាការៈតឹងច្រមុះ គឺគ្រាន់តែជាការរំខានមួយប៉ុណ្ណោះ សម្រាប់កុមារដែលមានអាយុច្រើន បន្តិច និង មនុស្សពេញវ័យ។ ប៉ុន្តែបញ្ហានៃការតឹងច្រមុះនេះ អាចនឹងមានសភាពធ្ងន់ធ្ងរចំពោះកុមារតូចៗ ដែលជាលទ្ធផល ពួកគេអាចនឹងមានការពិបាក ក្នុងការបៅ ឬ ដកដង្ហើម។
ការតឹងច្រមុះ ឬ ការហៀរសំបោរ ជាធម្មតាវាអាចគ្រាន់តែជាបញ្ហារំខានមួយ ប៉ុន្តែវាអាចជាសញ្ញា នៃ បញ្ហាដែលមានសភាពធ្ងន់ធ្ងរជាងនេះ ហើយវានឹងកាន់តែមានភាពគ្រោះថ្នាក់ចំពោះកុមារតូចៗ។
ធ្វើការទំនាក់ទំនង ទៅកាន់គ្រូពេទ្យប្រសិនបើ៖
- រោគសញ្ញារបស់អ្នកនៅបន្តមាន ច្រើនជាងរយៈពេល ១០ថ្ងៃ។
- អ្នកមានគ្រុនក្តៅខ្លាំង ជាពិសេស ប្រសិនបើវាមានរយៈពេលយូរជាង ៣ថ្ងៃ។
- សារធាតុរាវដែលហូរចេញពីច្រមុះរបស់អ្នក មានពណ៌បៃតង និង កើតមានរួមជាមួយនឹង ការឈឺ ចាប់នៅក្នុងច្រមុះ ឬ មានគ្រុនក្តៅ។ នេះប្រហែលអាចជាសញ្ញា នៃការបង្ករោគ របស់ពពួកបាក់តេរី ។
- អ្នកមានជំងឺហឺត ឬ ជំងឺហើមសួត ។
- មានឈាមធ្លាក់លាយមកជាមួយ សារធាតុរាវដែលហូរចេញពីក្នុងច្រមុះ ឬ បន្តមានការហូរ សារធាតុរាវថ្លា ចេញពីក្នុងច្រមុះ បន្ទាប់ពីអ្នកមានការរងប៉ះទង្គិចក្បាល។ធ្វើកាទាក់ទងទៅកាន់គ្រូពេទ្យរបស់កូនអ្នក ប្រសិនបើ៖
- កូនតូចអ្នកមានអាយុតិចជាង ២ខែ និង កំពុងមានគ្រុនក្តៅ។
- អាការៈហៀរសំបោរ និង តឹងច្រមុះរបស់កូនអ្នក បានធ្វើអោយពួកគេមានពិបាកក្នុងការ ដកដង្ហើម និង មិនអាចបៅបានដូចធម្មតា។
- មុនពេលអ្នក ត្រូវទៅជួបនឹងគ្រូពេទ្យ អ្នកអាចសាកល្បងនូវ វិធីសាមញ្ញៗទាំងនេះ ដើម្បីជួយសម្រាល ដល់រោគសញ្ញារបស់អ្នក៖
- ធ្វើការហឺតខ្យល់ និង លេបទឹកមាត់ ឬ ធ្វើការញើសសំបោរថ្នមៗ។
- ប្រសិនបើការហៀរសំបោរនៅតែបន្តមាន ជាការហូរចេញនូវសារធាតុរាវ ជាពិសេសប្រសិនបើ វា កើតរួមជាមួយនឹង ការកណ្តាស់ និង រមាស់ ឬ មានការហូរទឹកភ្នែក នោះរោគសញ្ញារបស់អ្នក អាចមានទំនាក់ទំនងជាមួយនឹងប្រតិកម្មអាលែហ្សី ហើយប្រភេទឱសថ antihistamine ដែលមិន ចាំបាច់ត្រូវការវេជ្ជបញ្ជា អាចនឹងជួយអ្នកបាន។ តែអ្នកត្រូវប្រាកដថា អ្នកបានធ្វើតាមការណែនាំ នៅលើសំបកថ្នាំ អោយបានត្រឹមត្រូវ។
- សម្រាប់ទារក និង កុមារតូច អ្នកអាចប្រើនូវប្រដាប់បឺតជញ្ជក់ស្លេស្ម និង ការធ្វើការច្របាច់វាថ្នមៗ ដើម្បីជួយបឺតយកសារធាតុរាវ ឬស្មេស្ម ចេញពីក្នុងច្រមុះរបស់ពួកគេ។
អ្នកអាចព្យាយាមធ្វើនូវវិធីទាំងនេះ ដើម្បីជួយសម្រាលអាការៈបន្ទាប់ពីការតឹងច្រមុះ គឺនៅពេលដែល មានស្លេស្មជាច្រើន បានប្រមូលផ្តុំនៅខាងក្រោយនៃបំពង់ករបស់អ្នក៖
- ជៀសវាងពីសារធាតុរំខានមួយចំនួនមានដូចជា ផ្សែងបារី និង ការផ្លាស់ប្តូរនូវកម្រិតនៃ សីតុណ្ហភាពភ្លាមៗ ។
- ធ្វើការផឹកទឹកអោយបានច្រើន។
- ប្រើម៉ាស៊ីនផ្តល់សំណើម។
- ប្រើទឹកសេរ៉ូមប្រៃ ដើម្បីបាញ់ ឬ លាងសំអាត៕
© រក្សាសិទ្ធិដោយ thmeythmey.com