កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមកីឡាអេឡិចត្រូនិក AG E-Sports ទទួលបានកៅអីប្រកួតនៅស៊ីហ្គេម២០២៣​​
07, Mar 2023 , 4:12 pm        
រូបភាព
ក្រុម AG-ESPORTS គ្រងដំណែងពានរង្វាន់កីឡាអេឡិចត្រូនិក Road to seagames 2023។ រូបពី EFC
ក្រុម AG-ESPORTS គ្រងដំណែងពានរង្វាន់កីឡាអេឡិចត្រូនិក Road to seagames 2023។ រូបពី EFC
ដោយ:
ក្រុម ​AG E-Sports ទទួលបានសំបុត្រសម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុម D-Roar លើវិញ្ញាសាក្រុម VALORANT ក្នុងលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កីឡាអេឡិចត្រូនិកជម្រុះជើងឯកឆ្ពោះទៅស៊ីហ្គេម២០២៣ (Road to Seagames2023) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។



សម្រាប់វិញ្ញាសា VALORANT ជាការប្រកួតលើប្រភេទកុំទ្យូទ័រលើតុ (Desktop) មានកីឡាករចូលរួម៥នាក់ដំបូង និងមានដៃបម្រុង១នាក់។ សម្រាប់វិញ្ញាសា VALORANT ត្រូវប្រកួតប្រជែងគ្នា យកតែមួយក្រុមប៉ុណ្ណោះ ដើម្បីបានកៅអីទៅប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយ ក្រុម AG-Esports ទទួលបានសំបុត្រនេះ។
 
 ក្រុម AG-Esports បានយកឈ្នះក្រុមCURIUS នៅវគ្គ៨ក្រុមចុងក្រោយ មុនបន្តឈ្នះក្រុមRIGN ESPORTS ក្នុងលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្របានយកឈ្នះក្រុម D-ROAR ក្នុងលទ្ធផល ៣-០។
 
ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកជម្រុះជើងឯកឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ (Road to Seagames 2023)លើវិញ្ញាសា VALORANT បានចាប់ផ្តើមពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី៦ ខែមីនា​ ឆ្នាំ២០២៣ នៅសាល D-Roar Cybercafe The Mansion រាជធានីភ្នំពេញដោយមានចំនួន២០ក្រុមចូលរួម ដោយបែងចែកជា៤ពូល។
 
ពូលA មានក្រុម AG-ESPORTS, SE7EN CATALISTS, TEAM DIOR, TEAM SOL, D-ROAR SEED ពូលB មាន BUNCH OF NOOBIES, TEAM TAP, TEAM 60HZ, SEE YOU SOON, BURN X FLASH ពូលC មាន TEAM SAMAKOM, TEAM EXIT, CALLME, LOGIC ESPORTS, SHADOW STORM និងពូលD មាន CURIUS, D-ROAR, JUST FOR FUN, NOTOXG ALPHA, FEAR OF GOD។
 
សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមប្រភេទកីឡាអេឡិចត្រូនិកមាន៩វិញ្ញាសា រួមមាន AK2(PC) វិញ្ញាសាក្រុម និងវិញ្ញាសាឯកត្តជន, PUBG Mobile(Mobile) វិញ្ញាសាក្រុម និងវិញ្ញាសាឯកត្តជន, Mobile Legend Bang Bang (Mobile) វិញ្ញាសាក្រុមបុរស និងវិញ្ញាសាក្រុមនារី, League of Legends Wild Rift(Mobile)វិញ្ញាសាក្រុម, VALORANT (PC) វិញ្ញាសាក្រុម និងCross Fire(PC) វិញ្ញាសាក្រុម៕
 

Tag:
 កីឡាអេឡិចត្រូនិក
 VALORANT
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com