កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
AFC U-20៖ ក្រុមនារីកម្ពុជា ទទួលមីយ៉ាន់ម៉ា, ឡាវ ស្វាគមន៍ហុងកុង ចំណែកថៃ ប៉ះអ៊ូសបេគីស្ថាន ក្នុងថ្ងៃអន្តរជាតិនារី
08, Mar 2023 , 11:59 am        
រូបភាព
ការហ្វឹកហាត់ក្រុមជម្រើសជាតិនារី  U-20 មីយ៉ាន់ម៉ា រូបពី Myanma National Team
ការហ្វឹកហាត់ក្រុមជម្រើសជាតិនារី U-20 មីយ៉ាន់ម៉ា រូបពី Myanma National Team
កម្ពុជា ដែលក្លាយជាម្ចាស់ផ្ទះប្រកួតតាមពូលក្នុងព្រឹត្តិការណ៍ AFC U-20 Women's Asian Cup របស់ក្រុមនារីជាលើកដំបូង ត្រូវស្វាគមន៍ ក្រុមភ្ញៀវមីយ៉ាន់ម៉ា ក្នុងជំនួបបើកឆាកពូល G នៅថ្ងៃ៨ មីនា វេលាម៉ោង ៤:០០ល្ងាច នៅកីឡដ្ឋាន Smart RSN។ ឡាវ ម្ចាស់ផ្ទះពូល A ត្រូវទទួលហុងកុង នៅកីឡដ្ឋានជាតិ KM16 ស្របបេលថៃទទួលអ៊ូសបេគីស្ថាន ក្នុងពូល E នៅកីឡដ្ឋាន Buriram។

 
ពូល G
ការប្រកួតបើកឆាកក្នុងពូល G របស់ក្រុមនារី U20 កម្ពុជា ចំថ្ងៃអន្តរជាតិនារី ត្រូវធ្វើនៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៤:០០ល្ងាច ជាមួយមីយ៉ាន់ម៉ា។ នេះ ជាលើកដំបូងក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងពូល ហើយក៏ជាការបង្ហាញខ្លួនលើកដំបូងផងដែរ សម្រាប់ក្រុមជម្រើសជាតិនារីអាយុក្រោម២០កម្ពុជា។ ដោយឡែក តាមការបញ្ជាក់ពីលោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមនារី U-20 បានបញ្ជាក់ថា កីឡាការិនីទាំងនេះ ភាគច្រើនប្រកបអាជីពក្នុងលីគកំពូលផ្នែកនារីរបស់កម្ពុជា ហើយម្យ៉ាងវិញទៀត ធ្លាប់មានបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិបានខ្លះដែរ។ នេះ ទំនងជាមានសង្ឃឹមច្រើនជាងក្រុមភ្ញៀវមីយ៉ាន់ម៉ា ដោយសារមិនមានការត្រៀមខ្លួនបានល្អ ព្រោះកីឡាការិនីមីយ៉ាន់ម៉ា ភាគច្រើនជាសិស្សវិទ្យាត្រូវមមាញឹកប្រឡង។ លោកស្រី SAN San Thein បានពីបញ្ហាក្នុងការត្រៀមខ្លួនដូច្នេះ។

   ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា អាយុក្រោម២០ឆ្នាំ រូបពី FFC
 
ពូល A
ពេលទន្ទឹមគ្នានេះ ការប្រកួតក្នុងពូល A ក្រុមនារី  U-20 ចិន ត្រូវប្រកួតជាមួយ ហ្វីលីពីន នៅកីឡដ្ឋានជាតិ KM16 នៃទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លុះចូលដល់ម៉ោង ៧:៣០ យប់ នៅកីឡដ្ឋានដដែរ ក្រុមម្ចាស់ផ្ទះ ត្រូវប៉ះជាមួយ ហុងកុង។
 
ពូល B
ក្រុមប៉ាឡេស្ទីន ម្ចាស់ផ្ទះសម្រាប់ពូល B ស្វាគមន៍ នេបាល់ នៅកីឡដ្ឋានអន្ដរជាតិ Faisal Al-Husseini វេលាម៉ោង ៨:០០យប់។ 
 
ពូល C
កោះហ្គាំ ត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះ កៀហ្ស៊ីស៊ីស្ថាន នៅកីឡដ្ឋាន Dolen Omurzakov វេលាម៉ោង ៩:០០យប់។ នេះ គឺជាប្រកួតទី២ ក្នុងពូល C របស់កោះហ្គាំ ខណៈម្ចាស់ផ្ទះគឺជាប្រកួតដំបូង។ ក្រុមភ្ញៀវនេះ បានចាញ់ អូស្ដ្រាលី យ៉ាងដំណំ ក្នុងលទ្ធផល ១៣-០ នៅកីឡដ្ឋានដដែរនេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។
 
ពូល D
នៅវេលម៉ោង ៧:០០ យប់ លីបង់ ប្រកួតជាមួយ ប៊ូតង់ នៅកីឡដ្ឋាន Petra ប្រទេសហ្សកដានី។ លុះចូលដល់ម៉ោង១១:០០យប់ នៅក្នុងទឹកដីដដែរ ម្ចាស់ផ្ទះ ត្រូវប្រកួតជាមួយ ក្រុមភ្ញៀវ ម៉ុងហ្គោល។
 
ពូល E
ឆាយនីសតៃប៉ិក ជួបជាមួយ តាជីគីស្ថាន នៅម៉ោង ៤:៣០ល្ងាច នៅកីឡដ្ឋាន Buriram ប្រទេសថៃ ចំណែក ក្រុមថៃ ត្រូវស្វាគមន៍ អ៊ូសបេគីស្ថាន នៅម៉ោង ៨:៣០យប់។
 
ពូល H 
តូមិននីស្ថាន ត្រូវជួបជាមួយ អ៊ឺរ៉ង នៅកីឡដ្ឋាន Bir Sherestha Mostafa Kamal នៃប្រទេសបង់ក្លាដេស វេលាម៉ោង ៦:០០ល្ងាច៕
 

Tag:
 AFC U-20 Women\'s Asian Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com